ក្នុងរយៈពេលនេះ តារាចម្រៀង លោក ដួង វីរៈសិទ្ធិ ត្រូវបានគេដឹងថា សម្ងំសរសេរបទបានពីរោះៗមិនតិចទេ ដើម្បីត្រៀមបង្ហាញក្នុងនាមជាតារាចម្រៀងរបស់រាម។ បទចម្រៀងមួយឃ្លាត្រូវគេឃើញបែកធ្លាយ ដោយមានអ្នកស្ដាប់សរសើរថាពីរោះ ទាំងមិនទាន់បញ្ចេញផ្លូវការនោះផង។ ការបែកធ្លាយស្នាដៃទី២ នៅផលិតកម្មរាមនេះ គឺស្របពេលដែលបទ “ឆ្នេរអនុស្សារ”របស់ លោក ត្រូវគេឃើញមានអ្នកទស្សនាដល់ជាង1M ។ នេះគឺជាជោគជ័យមួយរបស់លោកនៅផលិតកម្មរាម ដោយបទថ្មីរបស់លោក ក៏ត្រូវគេជឿថា នឹងមានការគាំទ្រខ្លាំងផងដែរ ពោលគឺពិតជាមិនខុសគ្នានឹងបទ”ឆ្នេរអនុស្សារ”របស់លោក ដែលត្រូវគេឃើញមានអ្នកយកទៅបង្ហោះលើ Tik Tok និងបង្ហោះនៅលើយូធូបផ្សេងៗកាន់តែច្រើននោះឡើយ។ បទទី២នេះ ផលិតកម្មរាម នឹងត្រៀមបញ្ចេញក្នុងពេលឆាប់ៗ ដោយសម្រាប់លោកផ្ទាល់ គឺនឹងមានបទចម្រៀងល្អល្អបន្តបន្ទាប់ផងដែរ ដើម្បីប្រទាញយកការគាំទ្រ។ លោក ដួង វីរៈសិទ្ធិ ត្រូវបានគេរំពឹងថា នឹងមានសន្ទុះនៅក្នងសិល្បៈតាមរយៈឱកាសបានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មរាម ខណៈដែលលោកក៏ត្រូវគេដឹងថា នឹងត្រៀមចាប់ដៃជាមួយតារាចម្រៀង មាស សុខសោភា ដើម្បីធ្វើអោយកក្រើកស្នាដៃសិល្បៈក្នុងពេលខាងមុខផងដែរ។ អ្វីដែលសំខាន់ គឺបទ”ឆ្នេរអនុស្សារ”របស់លោក នៅតែស្ដាប់ទៅពិរោះ អន្លង់អន្លោច និង ត្រូវបានគេសរសើរថា កាន់តែស្ដាប់កាន់តែមានរសនិយមមួយទាក់ទាញអារម្មណ៍មិនចេះជិនណាយបើទោះជាស្ដាប់ច្រើនដង ទន្ទឹមគ្នានឹងបទថ្មី កំពុងតែកញ្ជ្រោលអោយហ្វេនៗចង់ឃើញជាបណ្ដើរៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here