ដោយឧត្តម៖ គ្រប់គ្នានិង មហាជនព្រមទាំងសិល្បករជាច្រើន បានលាន់មាត់សរសើរពីជោគវាសនា អតីតតារាកំប្លែងស្រីអយ ព្រោះតែពេលនេះវិថីជីវិត បានដើរដល់ផ្លូវគាប់ប្រសើរ មានផ្ទះធំទ្រនំខ្ពស់រស់នៅ អាស្រ័យ។ ថ្មីៗនេះអ្នកនាងអយ ដែលឡើងជាជំទាវ នោះស្រាប់បង្ហាញរឿងក្នុងចិត្តហើយ ប្រលះដោយពាក្យសំដីនូវថ្ងៃខួបកំណើតផ្ទាល់ខ្លួនទៅវិញ។
អ្នកនាង អយ បង្ហាញថា « ថ្ងៃនេះជាថ្ងៃខួបកំណេីតខ្ញុំ ដូចច្នេះផ្ញេីររូបថត ផ្អែមល្ហែម ទាំងអស់នេះជូនដល់អ្នកច្រណែនឈ្នានេះខ្ញុំ ម្នាក់ ។មេីលហេីយសូមទទួលស្គាល់ថាប្ដីខ្ញុំស្រលាញ់និងអោយតំលៃខ្ញុំនិងកូនខ្ញុំណាស់ ។ ខ្ញុំមិនក្ដៅក្រហាយជាមួយអ្នកឯងទេ ព្រោះខ្ញុំ មិនបានច្រណែន ឈ្នានេះអ្នកអែងទេ ខ្ញុំ ធ្វេីបុណ្យ រាល់ទឹកចិត្ត និងទង្វេីរបស់ខ្ញុំធ្វេី គឺល្អចេញពីចិត្ត។ ថ្វីតត្បិតតែខ្ញុំអាយុ37ឆ្នាំ តែ បេះដូង និង ចិត្តគំនិតខ្ញុំ ល្អណាស់ មិនបាន ទៅ គិតគុំគួន ជេប្រទិចដាក់បណ្ដាសា ចាស់ណារឺក្មេងណាឡេីយ ម៉ែ,ឪ ខ្ញុំប្រដៅណែនាំទូន្មានខ្ញុំ អោយគិតល្អ ធ្វេីល្អ ។ ដូចច្នេះខ្ញុំមានសណ្ដានបុណ្យនៅក្នុងខ្លួន ហេីយបេីអ្នកមានអាយុច្រេីនសូមចេះគិតផង ថាអ្វីគួរនិយាយ និងអ្វីមិនគួរនិយាយ ព្រោះ អំពេីអាក្រក់គិតអាក្រក់ វាមិនដែលឈ្នេះអំពេីល្អទេ ។ ប្ដីប្រឹងប្រព័ន្ទប្រឹង សំណាប យោងដីស្រីយោងប្រុស សម្លរឆ្ងាញ់ដោយសាគ្រឿងគ្រួសាររុងរឿងដោយសារភរិយា ។ ចាំទុកខ្ញុំមិនឆ្កួតងាប់ក្នុងឆ្នាំនេះដូចពាក្យអ្នកឈ្នានីសទេ ព្រោះខ្ញុំមានប្ដីខ្ញុំស្រលាញ់ខ្ញុំ អាចនិយាយបានថាប្តីខ្ញុំស្រលាញគ្រួរសា រហេីយពាក្យថាគ្រួសា ដែលប្ដីខ្ញុំស្រលាញ់គឺមានតែ កូនស្រីខ្ញុំស្រីណា កូនប្រុសខ្ញុំ ប៊យៗ ខ្ញុំ .។ សម្រានមេីលហេីយចុកចាប់ទៀតទៅ។