លោក វណ្ណ ថៃនិវឌ្ឍន៍ បានថ្លែងប្រាប់ថា លោករកឃើញអ្នកយករូបថតរបស់លោកទៅបង្កើតអាក់ខោនបោកគេមិនក្រោម១០អាក់ខោននោះទេ ខណៈដែលអាក់ខោនខ្លះគឺឆាតទៅនៅតប ប៉ុន្តែនៅពេលដឹងថា លោកគឺជាម្ចាស់រូប ក៏ប្លុកចោល។ លោកប្រកាសថា អាក់ខោនផ្ទាល់ខ្លួនរបស់លោកគឺមានតែពីរគត់ គឺអាក់ខោនឈ្មោះពិត វណ្ណ ថៃនិវឌ្ឍន៍ និង ហ្វេសប៊ុកឈ្មោះក្នុងសិល្បៈ គឺ Ellex Nano Real ។ លោកក៏បានប្រកាសជាសាធារណៈផងដែរពាក់ព័ន្ធនឹងបញ្ហានេះ ដោយលោកសរសេរថា«ខ្ញុំសូមបញ្ជាក់ប្រាប់ដល់បងប្អូនទាំងអស់គ្នាសារ​ជា​ថ្មី​ម្ដង​ទៀត​ 🙏🏻 😡😡
អាខោនហ្វេសប៊ុកទាំងអស់ដែលខ្ញុំបានផុសខាងក្រោមនេះ មិនមែនជាអាខោនរបស់ខ្ញុំឡើយ ព្រោះ​ខ្ញុំ​ក៏បានផុស​លេីក​មុន​ម្តង​ហេីយ​ដែរ​ តែនៅតែមានអ្នកខ្លះបន្តចាញ់បោក។ សូមមេត្តាប្រុងប្រយត្ន័ចំពោះពួកឆបោកទាំងនោះផង 🙏🏻😡 ជាពិសេស​សុភាព​នារី​ មិនថាវា​ Chat ឬ Call video ឡើយសូមកុំចាញ់បោកវាអោយសោះ ព្រោះពួកវាអាចកាត់តជាវីដេអូ ដែលមើលទៅហាក់ដូចជារូបពិតរបស់ម្ចាស់រូបដែលពួកវាយកទៅបន្លំបាន។ សំរាប់អាខោនពិតរបស់ខ្ញុំគឺមានតែពីរប៉ណ្ណោះ ហើយប្រសិនបើមានបុគ្គលណាម្នាក់ធ្លាប់រងគ្រោះចំពោះអាក់ខោនពីររបស់ខ្ញុំ នោះ​ខ្ញុំនឹងទទួលខុសត្រូវ ហើយខ្ញុំសូមប្រកាសច្រានចោលនូវរាល់អាក់ខោនទាំងឡាយ ដែលកំពុងតែប្រើក្នុងផ្លូវអវិជ្ជមានផងដែរ។ ជាមួយគ្នានោះលោកក៏ប្រកាសស្វែងរកអ្នកយករូបថតរបស់លោកទៅបង្កើតអាក់ខោនដើរបោកគេផងដែរ ដោយលោកបានប្ដឹងអោយមានការស្រាវជ្រាវជាបណ្ដើរៗរួចហើយ ដើម្បីកុំអោយមានករណីនេះបន្តកើតឡើង។

LEAVE A REPLY

Please enter your comment!
Please enter your name here