ដោយឧត្តម៖ ដោយសារតែ មានវិបត្តិសង្រ្គាមផ្ទៃក្នុង ដែលបន្តកើតមានឡើងនៅប្រទេសភូមា ទើបអ្វីៗហាក់នៅជាប់គាំង មិនទាន់អាចដំណើរការបាននៅឡើយ។ រាប់ទាំងបញ្ហាតារា ល្បីៗនៅទីនោះ និងបវរកញ្ញាក៏ឃើញថា មានការតវ៉ា ប្រឆាំងជាមួយ ពួកយោធា ភូមា ដើម្បីគាំទ្ររដ្ឋាភិបាល អ្នកស្រីស៊ូជី។
បេីយោងតាម Miss Universe 2020 Wikipedia និង Miss Universe App Vote មិនមានបេក្ខភាពរបស់ មីយ៉ាន់ម៉ា ឡេីយ។នេះអាច មានបញ្ហាចោទលើ កត្តាសង្រ្គាមផ្ទៃក្នុងច្របូកច្របល់។ ប្រការនេះបង្ក អោយមានការសោកស្តាយនិង អាណិតតារាៗសិល្បៈល្បីៗនៅភូមា និងបវរកញ្ញា បានរួមគ្នាស្រែកប្រឆាំងតវ៉ា នូវរឿងដ៍លំបាកនេះដើម្បីប្រជាធិបតេយ្យ ត្រឡប់មកវិញ។
សូមរំលឹកថា រដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា បានបង្កឲ្យមានភាពវឹកវរសង្គមប្រមាណ២ខែមកហើយ។ ឈាមរបស់ប្រជាពលរដ្ឋប្រទេសនេះនៅតែបន្តស្រក់ដោយ មានការប៉ះទង្គិចគ្នារវាងយោធា និងកម្លាំងអ្នកធ្វើបាតុកម្មប្រឆាំងងនឹងរបបយោធា។
មន្ត្រីរាជការស៊ីវិល និងតារាភាពយន្ត ព្រមទាំងបវរកញ្ញាប្រទេសនេះនៅបន្តស្រែកទាមទារឲ្យអន្តរជាតិជួយអន្តរាគមន៍ ហើយនាងខ្លួនឯងក៏រិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយវិបត្ដិនយោបាយនៅ ក្នុងប្រទេសរបស់ខ្លួន៕












