ស្ងប់ស្ងាត់ពីវិស័យសិល្បះអស់ជាច្រើនឆ្នាំ កែវ ពេជ្រ​ពិសី​ ត្រូវបានគេដឹងថា នាងបានភ្ជាប់ពាក្យជាមួយបុរសអាណិកជនខ្មែរ មកពីកាណាដា ឈ្មោះពៅ សម្បត្តិ អាយុ៥០ឆ្នាំ តាំងពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។

នាងបានសម្រេចចិត្តទទួលយកបុរសខាងលើនេះជាស្វាមី បន្ទាប់ពីនាងបានសិក្សាស្វែងយល់ចិត្តគ្នាអស់ជាច្រើនឆ្នាំ។ត្បិតអនាគតស្វាមីរបស់នាងជាបុរសពោះម៉ាយនិងមានអាយុច្រើនបន្តិចមែន ប៉ុន្តែបុរសរូបនេះបានធ្វើរឿងល្អៗជាច្រើន ជាពិសេសការផ្តល់ជាគំនិតល្អៗមកដល់រូបនេះ។អនាគតស្វាមីរបស់នាងបានចេញទៅរស់នៅប្រទេសកាណាដាតាំងពីក្មេង ប៉ុន្តែមួយរយះចុងក្រោយនេះគាត់ចេញចូលស្រុកខ្មែរជាញឹកញាប់ ដោយសារគាត់ក៏មានជំនួញមួយនៅស្រុកខ្មែរផងដែរ។

សម្រាប់គម្រោងរៀបការរបស់នាងជាផ្លូវការនោះគឺនាងមិនទាន់អាចកំណត់ពេលច្បាស់លាស់នៅឡើយទេ ដោយសារកម្ពុជា​កំពុងមានការឆ្លងរាលដាលនូវជំងឺកូវីដ១៩។នាង និងអនាគតស្វាមីមិនមានបំណងអូសបន្លាយពេលយូរសម្រាប់មង្គលនោះឡើយ ពោលនៅពេលស្បើយកូវីដពួកនាងនឹងរៀបចំតែម្តង។

LEAVE A REPLY

Please enter your comment!
Please enter your name here