ដោយឧត្តម៖ អតីតហ្វ្រេសុីប៊យលេខ១ កាលពីប៉ុន្មានមុន កែវ បូរ៉ា ហាក់នៅឆ្ងាយពីវិថីសិល្បៈ ក្រោយពេលជីវិតមានគ្រួសារ។ លោកក៏មាន ទេព កោសល្យច្រើននៃការសម្តែងភាពយន្តទាំងដុំនិងភាគ។ លោកធ្លាប់គ្រងបានតំណែងតួឯក ទាំងរឿងនិងចម្រៀងខារ៉ាអូខេ ជាច្រើនតាមផលិតកម្មល្បីៗ។
មកទល់ពេលនេះ លោក កែវ បូរ៉ា ដែលជាតារាសម្តែងរាងសង្ហា មុខមាត់ស្រស់ស្រអែម ទម្រង់ខ្មែរពិត រៀបការច្រើនឆ្នាំដោយទទួល បានចំណងដៃ កូនប្រុស២នាក់រួចទៅហើយ ភ្លេចៗខ្លួន។ អ្វីដែលគេមើលឃើញ និងកត់សម្គាល់ ភរិយា របស់លោក កែវ បូរ៉ា ក៏ជាអតីតហ្វ្រេសសុីហ្គើល ចំណាត់ថ្នាក់លេខ១ដែរ។ ១គូនេះជាគូស្នេហ៍ប្រុសស្អាត ស្រីស្អាត លេខ១ដូចៗគ្នាពិតជាគូនិស្ស័យចារមកតែម្តង។
លោក កែវ បូរ៉ា ដែល បានក្លាយជាឪពុកគេហើយរូបសម្បត្តិនៅរក្សាបានភាព សង្ហារដដែលបានបង្ហើបថា កូនប្រុសច្បងរបស់លោក ដូចជាមានដុង និស្ស័យទៅរកការហាត់គុន និងចម្រៀង។ ប្រសិនបើបែបនេះលោកចង់អោយ ចូលហាត់គុនល្បុក្កតោ និងរៀនច្រៀងអោយស្ទាត់ចម្រៀង លោកតា សុិន សុីសាមុត។ នេះប្រហែលជាដុងដែលមាន។ ប៉ុន្តែបើថ្ងៃក្រោយ មានភាពប្តូរផ្លាស់បែបណាលោកក៏មិនជា អាក់អន់ចិត្តដែរធ្វើតាមចិត្តនិស្ស័យគេ។ បែកពីសិល្បៈច្រើនឆ្នាំលោកកែវ បូរ៉ា ឃើញលេចមុខរឿងភាគ ប្រចាំទូរទស្សន៍ហង្សមាស។សង្ស័យលោក មកច្បាមវិថីនេះឡើង វិញឬយ៉ាងណា។









