ដោយឧត្តម៖ អ្នកនាង ឆ័យលី ដាឡែន ជាថ្មី ម្តងទៀតបាន សរសេរសារនៅ លើបណ្តាញគណនី របស់នាង នូវសំណេរជាច្រើនពាក្យពាក់ព័ន្ឋ ការសម្រាកព្យាបាលបងប្រុសទី២។ នាងហាក់ក្រេវក្រោធ នឹងការសន្និដ្ឋានរបស់ពទ្យខេត្ត ដែលបានដាក់បន្ទុកលើបងនាង នូវការសង្ស័យមានកូវីដ ហើយមិនទទួល។

បងប្រុសទី២ របស់ ឆ័យលី ដាឡែន មានជំងឹស្ទះសរសៃឈាមបេះដូង ដែលចំណាយលើ ការព្យាបាលច្រើនក្នុង១ថ្ងៃៗ។ បងប្រុសរូបនេះធ្លាប់ជា តារាចម្រៀង និងបច្ចុប្បន្នជាមេក្រុមតន្ត្រីនៅខេត្តបាត់ដំបង។ នាងនៅសល់តែបងប្អូន៣នាក់ ប្រុស២ ខណៈបងស្រីធំទើបអស់សង្ខា មិនទាន់បាន១០០ថ្ងៃ នៅឡើយផង។

ដាឡែន បានផ្ញើពាក្យពេចន៍ថា « អរគុណដល់ក្រុមគ្រូពេទ្រនៅមន្ទីរពេទ្រព្រះកេតុមាលាដែលខ្នះខ្នែងមេីលថែរជំងឺបងប្រុសរបស់ខ្ញុំ​។ មិនដូចមន្ទីរពេទ្រមួយចំនួននៅខេត្តបាត់ដំបង(នាងខ្ញុំសុំមិនបញ្ចេញឈ្មោះ​ )​មិនទទួលមេីលព្រោះគិតថាបងខ្ញុំមានជំងឺ​COVID-19 មិនទទួលមេីលមធ្យមទេងំខលបន្លំមកសួរចង់ដឹងថាបងខ្ញុំកេីតcovidឬអត់​? នឹកឃេីញរឿងនឹងក្តៅចិត្តមីយាយបុិនៅពេទ្រនឹងណាស់។
ហេីយអរគុណដល់បងប្អូនដែលស្រលាញ់នឹងអាណិតដល់ក្រុមគ្រួសារនាងខ្ញុំ​ មិនថាមានរឿងអី​ ឬលំបាក​ បងប្អូនទាំងអស់តែងតែបារម្មណ៍នឹងជួយរំលែកទុក្ខដល់ក្រុមគ្រួសារខ្ញុំ​ ខ្ញុំគ្មានពាក្យអ្វីនិយាយទេ​ មានម្រាមដៃដប់។ អរគុណដល់បងប្អូនទាំងអស់គ្នា​ ពេលនេះបងប្រុសខ្ញុំមានអាការះធូរស្រាលបន្តិចហេីយ​ ។ នាងខ្ញុំនៅសល់តែបងប្អូនតែ3នាក់ទេ​ បងស្រីទី1ខ្ញុំដែលជាបងស្រីធំទេីបតែបាត់បង់ជីវិតបាន100ថ្ងៃ​ ។
ជូនពរបងប្អូនទាំងអស់មានសុខភាពល្អនឹងជៀសផុតពីជំងឺcovidនឹងជំងឺទាំងឡាយ​ កុំភ្លេចការពារទាំងអស់គ្នាបងប្អូន​ 3ការពារ​ 3កុំ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here