ដោយឧត្តម៖ នៅទីបំផុត លោកគ្រូ ម៉ៅ អាយុទ្ធ បានទទួលមរណៈភាពហើយ ក្រោយសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ លោកគ្រូដែលជាជនល្បីឈ្មោះក្នុងសិល្បៈ បានទទួលឆ្លងមេរោគកូវីដ១៩ ហើយក្រុមគ្រូពេទ្យបានជួយដុតដៃជើង យ៉ាងខ្លាំង។ប៉ុន្តែជារឿងសោកស្តាយ មិនអាចស្រោចស្រង់បាន។
ការចែកឋាន របស់លោក ម៉ៅ អាយុទ្ធ ពិតជាបង្កនូវភាពរំជើបរំជួលជាខ្លាំង។ លោកជាបុគ្គលមានស្នាដៃ ជើងចាស់ម្នាក់ដែល មហាជន ព្រមទាំងសិល្បករជាច្រើនគោរពស្រឡាញ់បំផុត។ លោកបានចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរ ជាច្រើនរឿង។ លើសពីនេះ ក៏បានចូលរួ កសាងការផលិតចម្រៀងផលិតកម្មវិធីផ្សេង និងថ្នាក់ជាតិ។
យោងតាមលោក សុខ រ៉ាសុី បង្ហោះ បានសរសេរថា «អ៊ុំមិនគួរដាច់ចិត្តទៅចោលក្មួយទេ! នៅសល់សាច់រឿងប្រវត្តសាស្រ្តមួយដ៏សំខាន់មួយទៀត ត្រូវការអ៊ុំ មកផលិត មិនគួរអ៊ុំទៅដោយស្ងប់ស្ងាត់អញ្ចឹងទេ! សូមវិញ្ញាណក្ខ័ន្ធ លោកអ៊ុំ បានទៅសុគតិភព!»៕
ចំនែកលោកហ្វៃ សំអាងក៍ បានបង្ហោះសារថា «ខ្ញុំនិងក្រុមគ្រួសារសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសាររបស់លោកគ្រូម៉ៅ អាយុទ្ធនិងសោកស្តាយជាទីបំផុត ខ្ញុំសូមបួងសួងសូមអោយវិញ្ញណក្ខន្ធលោកគ្រូបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។»