ដោយឧត្តម៖ លោកកុល សុភោ ដែលជាអ្នកចម្រៀង ហើយបានប្រែខ្លួន ជាអ្នករៀបចំពិធីការ ប្រគំតន្ត្រីធំៗ របស់រដ្ឋ បានជាច្រើនកម្មវិធីនោះ ឃើញថា មានសាច់ញាតិបងប្អូន រកឃើញវីរុសកូវីដ១៩ តាំងពីប៉ុន្មានថ្ងៃមុន។ យ៉ាងណាអាចចាត់ទុកថា នោះជារឿងមួយប្រសើរ ហើយដោយ ក្រុមគ្រូពេទ្យ បានជួយព្យាបាល បានធញរស្បើយបន្តបន្ទាប់ឡើង។
យ៉ាងណា មិញ លោក កុល សុភោ អត់មានជំងឺ កូវីដ១៩នេះកើតឡើងទេ ព្រោះសាច់ញាតិដែលកើត មិនបាននៅផ្ទះជាមួយ។ ពោលនៅស្អាង ខណៈលោកនៅភ្នំពេញ ខកខានឡើងចុះយូរថ្ងៃ រវល់នៅភ្នំពេញ។ សាច់ញាតិ៤រូបផ្ទុក ហើយសរុបប្រមាណ១៣ រូបធ្វើចត្តាឡីស័ក។ លោក សុភោបានស្បើយចិត្ត ខ្លះនូវពេលដឹងថា ក្រុមគ្រូពេទ្យ បានជួយខ្នះខ្នែង មើលថែអ្នកជំងឺហើយខំជួយ មិនថាសាច់ញាតិលោក ឬអ្នកផ្សេង។ នេះជាការយកចិត្តទុកដាក់ របស់រដ្ឋាភិបាល និងក្រុមពេទ្យ នៃក្រសួងសុខាភិបាល។
យ៉ាងណាតាមការ បង្ហោះសារលើគណនីហ្វេសបុក របស់លោក សុភោ ឃើញថា មានសប្បុររសជន និងសិល្បករមួយចំនួនបានជួយ ជាថវិកា ដើម្បីដោះស្រាយសម្ពាធ មួយចំនួន អំឡុងញាតិព្យាបាល និងចត្តាឡីស័ក។ សូមអោយសាច់ញាតិ បានជាសះស្បើយ សុខភាពល្អឡើងវិញ។