បន្ទាប់ពីពិធីការិនី ថន លក្ខិណា គ្រងឈុតអប្សរាអង្គរ បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ ដោយសាររូបរាងស្រឡូន សាកសមឥតខ្ចោះគួរអោយពេញចិត្ត សម្រាប់មហាជនទូទៅ។ ក្រោយពេលផុស នៅលើ បណ្តាញសង្គមឃើញថាមាន ការគាំទ្រនិងពេញចិត្តខ្លាំង។

បើទោះ បីជា ថន លក្ខិណា រមែងតុបតែង កាយបែបទាន់សម័យ នៅពេលឡើងឆាកតន្ត្រី ឬទៅណាមកណា ក៏តារាកំពុងឡើងកូដ រូបនេះ នៅឆ្លៀតពេលបំផុស អ្វីដែលជា របស់អត្តសញ្ញាណ វប្បធម៌ជាតិ។ នេះចាត់ទុកថា ជាការចូលរួមលើក មុខមាត់មួយ ដើម្បីអោយ គេបានស្គាល់ ឈុតបុរាណខ្មែរ ដ៏ល្អឯកគ្មានពីរ ទៅសាធារណៈជន ពិសេស យុវជនជំនាន់ក្រោយ។

មើលទៅលើ រូបភាពគ្រប់ប្លង់ ដែលមាន ការបង្ហាញ មកពិត ត្រជាក់ភ្នែក កាយវិការបង្កប់ អត្ថន័យ ដែលចង់បង្ហាញ។ ក្នុងនាម ជាតារាល្បីម្នាក់ គួរតែ រិះរក អ្វីដែលជា ការជួយលើកមុខ សង្គម វប្បធម៌យើង ដើម្បីបានក្លាយជាគម្រូមួយជូន អ្នកសិល្បៈ ជំនាន់ក្រោយ។

ថន លក្ខិណា ដែលវិវត្តន៍ ពីតារាសម្តែង ទៅជា ពិធីការិនី កាន់តែល្បីល្បាញ ខ្លាំងក្រោយពេល ធ្វើការលើកញ្ចក់ទូរទស្សន៍។ នាង កាន់តែមានសម្រស់ ស្រស់ស្អាត ហើយ ឡូយឆាយ លើសម្ភារៈប្រើប្រាស់មិនធម្មតាឡើយ។ ទោះយ៉ាងណា ក៏នាងនៅ មិនទាន់ បើកចិត្តទទួលយក បុរសក្នុងបេះដូង អោយអ្នកគាំទ្របានដឹងជាទូទៅនៅឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here