តារាភេទទី៣ ចូ ចូ បានបង្ហាញនូវរឿងស្មានមិនដល់ដែលខ្លួន បានចេញថតរឿងខ្មោចមួយ ស្រាប់តែត្រូវបានជួបសភាព ពិតកើតឡើងមែន។ ធ្វើអោយនាងព្រឺសម្បុរតែម្តង ហើយចាត់ទុកថាជារឿងមួយចម្លែកនិងជាបទពិសោធន៍ តាំងពីប្រឡូក ក្នុងវិស័យសិល្បៈច្រើនឆ្នាំមកនេះ។
ដៃគូជិតស្និតបងធម៌ ប្អូនធម៌របស់ លោកអ៊ុន សុធា នាងចូចូ បានសរសេរបង្ហោះកន្លងទៅថា « (ថតរឿងខ្មោច ខ្មោចមកមែន)មានរឿងមួយខ្ញុំសម្ដែងជាតួខ្មោច.កាលហ្នឹងគេថតនៅវត្តមួយនៅឯខេត្តកំពង់ស្ពឺ ខ្ញុំនៅចាំច្បាស់ណាស់ឈុតហ្នឹងគេអោយខ្ញុំតែងខ្លួនជាខ្មោចហើយទៅអង្គុយលើដើមពោធិ.នៅក្រោមដើមពោធិនោះមានខ្ទមអ្នកតា ហើយនៅខាងឆ្វេងដៃនៃដើមពោធិនោះសុទ្ធតែផ្នូរខ្មោចយ៉ាងច្រើន😱កាលនោះម៉ោងខ្ទង់ជាង២រំលងអធ្រាតទៅហើយ.ពេលរៀបភ្លើងរួចអាចថតបានស្រាប់តែលោកគ្រូអ្នកដឹកនាំរឿងនឹងបងកាំមេរ៉ាព្រមទាំងបងមេភ្លើងមើលម៉ូនីឌ័ររួចហៅអោយខ្ញុំចុះមកក្រោមវិញ ពួកគាត់ប្រាប់ថាថតមិនកើតទេថ្ងៃនេះខ្លាចខ្ញុំថតពីថ្ងៃមកច្រើនសុីនអស់កម្លាំងយើងសម្រាក់ចុះថ្ងៃនេះ🤗លុះយប់ថ្ងៃបន្ទាប់ពួកគាត់បានទិញជ្រូកខ្វៃមាន់ស្ងោរផ្លែឈើ៧មុខនឹងនំចំណីយ៉ាងច្រើនមកសែននៅកន្លែងដើមពោធិនោះ😋ហើយពួកយើងថតបន្តរហូតដល់ចប់❤️តែព្រះអើយថ្ងៃដែរខ្ញុំទៅបើកលុយនឹងជប់លៀងបិទកាមេរ៉ាទើបពួកគាត់ប្រាប់ខ្ញុំថាយប់ថ្ងៃដែរឈប់ថតទាំងយប់នោះគឺ….ពួកគាត់បានឃើញគេ(ខ្មោច)មកអង្គុយជាប់នឹងខ្ញុំ😱ហើយពួកមិនហ៊ានប្រាប់ខ្ញុំ😱ព្រោះខ្លាចខ្ញុំភយ័😱លោកព្រះសាក់ស្រម៉ៃរូបភាពហ្នឹងមើលទៅបងប្អូន….៕