យោងតាមការបង្ហោះរបស់លោកប៉ុន្មាននាទីមុននេះ កាលពីរថ្ងៃទី២៥ មេសា ឆ្នាំ២០២១ តារាសម្តែង មាស សៀវប៉ាយ បានប្រកាសជាសាធារណៈថា ឪពុករបស់លោកដែលបច្ចុប្បន្នបាន រស់នៅលើ កោះរ៉ុង ក្នុងខេត្ត ព្រះសីហនុ។នោះគឺបានទទួលមរណភាពហើយ ដែលមរណភាពនេះ ដោយសារតែឪពុករបស់លោកមានជម្ងឺលើសឈាម និងជម្ងឺបេះដូង រុាំរ៉ៃ យូណាស់មកហើយ ដោយឪពុករបស់លោកក៏ពិការនៅនឹងមួយកន្លែងផងដែរ មុនពេលដែលឪពុករបស់លោកទទួលមរណភាព។ នេះក៏ចាត់ទុកជាដំណឹងដ៏ក្រៀមក្រំសំរាប់ក្រុមគ្រួសាររបស់លោកផងដែរខណៈប្រទេសកំពុងតែផ្ទុះជម្ងឺកូវីតទៅតែបែរជាមកជួបទុក្ខឪពុកបែបនេះទៀត។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2021/04/postnewscambodia.com-kh71.com-2021-04-25_05-43-00_449437.jpg?fit=1000%2C563&ssl=1)