ដោយឧត្តម៖ មានការនឹកអាណិតយ៉ាងខ្លាំងស្រាប់តែតារាសម្តែង និងចម្រៀងធ្លាប់ល្បីឈ្មោះសុិន ឧត្តមផល្លា បានប្រកាសថានាងរស់នៅសព្វថ្ងៃមិន សូវសុខសាន្តទេគឺរស់នៅក្នុងសភាពលំបាក ជាមួយជម្ងឹមហារីក។កម្លាំងចិត្តធំបំផុតគឺកូនទាំង៣ ដែលនាងចង់ដើរ អោយដល់គោលដៅ។

សុិន ឧត្តផល្លា ធ្លាប់លើកពាក្យនិយាយថា « មនុស្សស្រីរឹងមាំរមែងមិនត្រូវបានគេយកចិត្តទុកដាក់ មិនត្រូវធ្លាប់បាននរណាលួងលោម មិនធ្លាប់ទទួលបានការបារម្មណ៍ច្រើនៗ ។ មិនធ្លាប់ទទួលបានការមើលថែថ្នាំងថ្នាក់ ។ ប៉ុន្តែនាងមិនដែលតូចចិត្ត នាងមិនដែលខ្វល់ខ្វាយ ព្រោះនាងតែងសប្បាយរីករាយនូវអ្វីដែលនាងតែងផ្ដល់អោយខ្លួនឯង ។ នាងអាចចាត់ទុកថាមិនសូវមានសំណាងដូចមនុស្សស្រីទន់ជ្រាយ ប៉ុន្តែនាងមានសំណាងដែលកើតមកជាខ្លួននាង ដ៏រឹងមាំ សំរាប់មើលថែខ្លួនឯង ។ យ៉ាងណាមិញសិល្បករ មិត្តភក្តិជាច្រើនដែលដឹងថា នាងមានសម្ពាធជំងឺ ហើយខ្លះមិនទាន់ដឹងទើបនាង បានសម្រេចចិត្តទម្លាយដោយខ្លួនឯងថា « បង​ប្អូន​តែង​តែ​ខមមិន​សួរ​ខ្ញុំ​ថា​តេី​ខ្ញុំ​កេីត​អី​មែន​ទេ​? ឥឡូវនេះ​ខ្ញុំ​សម្រេច​ថា​បង្ហាញ​ការ​ពិត​ហើយ​គឺ​ខ្ញុំ​កំពុង​តែ​រស់​នៅ​ជាមួយ​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ​ក្នុង​ចិត្ត​ខ្ញុំ​គ្រាន់​តែ​ចង់ឃើញ​កូនៗខ្ញមានប្តីមាប្រពន្្ធរួចហេីយចាំយកខ្ញុំទៅពេលក៏បានដែរ។ » សូមបែរបបន់អោយ ផល្លារស់នៅរឹងមាំសុខភាពល្អ យូរអង្វែងទៀត ដើម្បីមើលឃើញថ្ងៃដែលកូនទាំង៣ បានដល់គោលដៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here