ក្រោយពីភរិយាលោកឧកញ៉ា លាន អាព្រីលគីនីន គឺអ្នកនាង កែវ វលក្ខណ៍ បង្ហោះកាលពីពេលថ្មីៗ អតីតតារាចម្រៀង កញ្ញា ប៉ាត់ សុធារ៉ា បញ្ជាក់ថា ដ្វិតថាអតីតកាលកញ្ញា និង លោក លាន អាព្រីលគីនីន ធ្លាប់មានទំនាក់ទំនងគ្នាដូចអ្នកនាង កែវ វលក្ខណ៍ ចោទប្រកាន់ ប៉ុន្តែទំនាក់ទំនងមួយនេះ បានបញ្ចប់តាំងពីខែ៧ ក្នុងឆ្នាំ២០២០ មកម្លេះ។
កញ្ញាបន្តថា អ្វីដែលអ្នកនាង កែវ វលក្ខណ៍ ទម្លាយកន្លងមក គឺជារឿងដែលកើតមានជាយូរមកហើយ ប៉ុន្តែទំនងជាអ្នកនាង នៅតែប៉ាន់ស្មានថា លោក លាន អាព្រីលគីនីន នៅទាក់ទងខ្លួន ទើបនៅតែបន្តហែកហួរ ហើយយកឆាតចាស់ៗមកបង្ហាញ ធ្វើអោយគេច្រលំថា កញ្ញា និង លោក គីនីន នៅទាក់ទងគ្នា។ ការចេញមុខបកស្រាយនេះ គឺបន្ទាប់ពីភរិយាលោកគីនីនបង្ហោះរឿងជនទី៣ជាថ្មី ដែលធ្វើអោយអ្នកខ្លះដៅសញ្ញាមកកាន់នាង។
ប៉ាត់ សុធារ៉ា បន្តថា នាង និង លោកគីនីន អត់មានបានទាក់ទងគ្នាសូម្បីតែបន្តិចក្រោយពេលបែកគ្នា ហើយនាងក៏ឆ្ងល់ណាស់ដែរ ដែលកាលពីថ្ងៃទី១៤ មេសា ឆ្នាំ២០២១ ស្រាប់តែលោកយកអង្ករ និង ថវិកាទៅជូនម្ដាយនាងនៅបុរីសន្តិភាព២ ដែលធ្វើអោយអ្នកនាង កែវ វលក្ខណ៍ យល់ច្រលំមកលើនាង។ នាងថា លោកគីនីន យកអង្ករ និង លុយមកជូនម្ដាយនាង អាចគ្រាន់តែហេតុផលបានបន្តការងារដឹកថ្មនៅខណ្ឌជ្រោយចង្វារប៉ុណ្ណោះ ដោយសារតែមេរបស់នាងនៅក្នុងខណ្ឌនោះ ស្គាល់នាងច្បាស់ ហើយអាចអោយនាងជួយសអោយមានយោលយោគ តែនាងប្រកាសថា នាងសមិនពាក់ព័ន្ធទេ ដើម្បីកអោយប្ដីប្រពន្ធទាំងពីរបន្តយល់ច្រលំមកលើនាង។