ឥណ្ឌា៖ នៅពេលដែលស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា កាន់តែបង្កើនការឆ្លងខ្លាំងឡើង និងលឿនរហ័យដល់ប្រជាពលរដ្ឋនោះ ពេលនេះរលកនៃ ជំងឺដ៏សាហាវមួយនេះ បានបោកបក់វាយលុកដល់ក្រុមសិល្បៈតារាហើយ ។
តារាល្បីៗជាច្រើនរូបនៅក្នុង Bollywood ត្រូវបានក្រុមគ្រូពេទ្យធ្វើតេសរកឃើញជំងឺកូវីដ-១៩ ។ តារា Bollywood ចំនូន៥ដួងដែលវិជ្ជមានកូវីដ-១៩ក្នុងនោះរួមមាន ៖ តារាសម្តែង Aamir Khan តារាសម្តែង Ranbir Kapoor តារាសម្តែង Pooja Hegde តារាសម្តែង Manoj Bajpayee និងតារាសម្តែង Neil Nitin Mukesh ។
សូមជម្រាបថា ត្រឹមរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រាចំនួនអ្នកឆ្លងថ្មី សរុប ៣៦០,៩៦០នាក់ និងអ្នកជំងឺ ៣,២៩៣នាក់ស្លាប់ ។ ចំណែកទិន្ន័យសរុបចុង ក្រោយថ្មីៗនេះ ចំនួនករណីឆ្លងជំងឺកូវីដ-១៩នៅទូទាំងប្រទេសឥណ្ឌា កើនឡើងដល់ក្បែរ ១៨លានករណី ក្នុងនោះចំនួនមនុស្សស្លាប់ក៏បានកើនលើសពី២០ម៉ឺននាក់ ៕
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2021/04/postnewscambodia.com-kh71.com-2021-04-30_02-33-32_832738.jpg?fit=1000%2C563&ssl=1)