ដោយឧត្តម៖ ឌួង ហ្សូរីដា រមែងបើកចិត្តទូលាយ បង្ហាញការករុណាជូនភាពចាំបាច់មួយចំនួន ដែលនាងមើលឃើញ។ រូបភាពមនុស្សធម៌ជាច្រើន ត្រូវបានហ្សូរីដា និងក្រុមគ្រួសារសហការបំពេញ។ បើទោះជាមមាញឹកជាមួយ អាជីវកម្មបែបណា។

ឌួង ហ្សូរីដា រមែងជួយបរិច្ចាកធនធានផ្ទាល់ខ្លួន ដោយពេលខ្លះសហការ ពីមិត្តភក្តិអ្នកស្គាល់ ដើម្បីប្រមែប្រមូលជួយដល់ អ្នកខ្វះខាត។ មិនត្រឹមតែពលរដ្ឋចាស់ ជរា ក្មេងកំព្រា សូម្បីតែសិល្បករចាស់ជរា ឬមានទុក្ខគឺ តារាចិត្តល្អមួយនេះមើលមិនរំលងឡើយ។ទាំងនេះ ជាបុណ្យកុសលនាង ព្រោះសាងអំពើល្អ រមែងជួបនូវរឿងល្អ ហើយចម្រុងចម្រើនជានិច្ចតរៀងទៅ។

អំឡុងពេលបិទខ្ទប់ការពារការ ឆ្លងរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងភ្នំពេញនិងក្រុងតាខ្មៅ។ យើងឃើញថា ប្រជាជនមានគ្រប់ឋានៈ បានបង្ហាញទឹកចិត្ត ចែករំលែក រួមគ្នា ពាំនាំយកគ្រឿងហូបចុក ចាំបាច់ចែកដល់សង្កាត់ខណ្ឌ ជួយទប់ទល់ជាមួយរដ្ឋាភិបាល។ យ៉ាងណា ហ្សូរីដា ក៏បានចំណាយពេលធ្វើ រឿងដ៏ចាំបាច់នេះផង ដែរ ក្នុងពេលដែលស្ថានភាព កំពុងប៉ះពាល់។ មើលទៅលើទឹកមុខឃើញ ថាទាំងនាងនិងបងប្អូន រីករាយប្រកបដោយបសេចក្តីសុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here