ក្រោយដឹងថា តារាពហុជំនាញច្រៀងច្រើនភាសា និង ចេះសម្តែង សុិន ឧត្តមផល្លា មានបញ្ហាកើតជំងឺមហារីកកូនកណ្តុរ ធ្វើអោយមហាជន សិល្បករសង្វែគ ជាខ្លាំង។ ភ្លាមៗ តារាសិល្បៈជិតដិតបាន ចូលរួមស្វែងរកថវិកាជួយ ដើម្បីដោះស្រាយ។ ក្នុងនោះ មានខាងលោក ហេង ឡុង ក្រុមលោក យ៉ែម សំអូន និងខ្លះទៀតក៍ បានជួយយ បន្តបន្ទាប់។
តាមការប្រាប់បានរៀបរាប់លម្អិតថា «ជំងឺមហារីក ជាជំងឺដែលស្ងៀមស្ងាត់ និង វិវត្តន៍ខ្លួនលឿនមិនគួរឱ្យជឿ ។ បងស្រីគាត់បានបញ្ចប់ការព្យាបាលដោយចាក់គីមី និង បន្តបាញ់កាំរស្មីចំនួន ៣៥ ដងរួចហើយ ទើបតែបានរយៈពេល ២ ខែប៉ុណ្ណោះ ស្រាប់តែជំងឺនេះវារាលដាលមកដល់ខួរក្បាលបានយ៉ាងឆាប់រហ័ស ។ កន្លងមក បងស្រីមិនដែលបង្ហោះ ឬ បង្ហាញទេថាគាត់មានជំងឺមហារីកដំណាក់កាលចុងក្រោយនេះឱ្យមហាជនដឹង គឺមានតែក្រុមគ្រួសារ និង មិត្តភក្តិជិតដិតរបស់គាត់ ២ ទៅ ៣ នាក់ ប៉ុណ្ណោះដែលដឹង ហើយនេះក៏ជាលើកទី ១ ហើយ ដែលបងស្រីបង្ហោះពីអាការជំងឺរបស់គាត់ ។ ក្តីប្រាថ្នាជាចុងក្រោយរបស់គាត់ គឺសុំឱ្យតែកូនៗគាត់ធំ និង មានគ្រួសារអស់ប៉ុណ្ណោះ និង ចង់នៅគោរពប្រណិបត្តិឪពុកម្តាយរបស់គាត់ឱ្យបានយូរជាងនេះចាំយកគាត់ទៅក៏បាន ។ នេះជាក្តីបំណងដ៏ធំចុងក្រោយរបស់គាត់ ។ សូមអរគុណដល់បងៗសារព័ត៌មាន ជាពិសេសមិត្តភក្តិសិល្បៈរបស់បងស្រីដែលបានខល និង ឆាតមកសួរសុខទុក្ខបងស្រីតាមរយៈខ្ញុំ ។ សូមអរគុណបងៗមែនទែន ដែលបានលើកទឹកចិត្តបងស្រីកុំឱ្យគាត់បាក់ទឹកចិត្តឱ្យគាត់ប្រឹងប្រែងបន្តទៅមុខទៀត ។ ខ្ញុំស្រឡាញ់បងស្រីតស៊ូឡើងបងសម្លាញ់» ៕