រ៉េត សារីតា ពិតជាក្លាយជាបុគ្គលមានការទាក់ទាញខ្លាំងសម្រាប់ឱកាសក្លាយជា អ្នកចេញទៅប្រកួតនៅ សហរដ្ឋអាមេរិកនៅលើវិថី បវរកញ្ញា ចក្រវាឡពិភពលោក។ មុនងាកចេញទៅប្រឡងធំ សារីតា ត្រូវបានបងប្អូនខ្មែរនៅទីនោះ រៀបចំអោយចូលរួមជួប ស្និតស្នាលរហូតលើសពីអ្វីដែល នាងនឹងស្មានមិនដល់តែម្តង។
កាលពីល្ងាចថ្ងៃចន្ទ ទី៣ ឧសភា ឆ្នាំ២០២១ សារីតា បានសមាគមខ្មែរ នៅរដហឋហ្លរីដា រៀបចំអោយមានការជួបជុំនៅ ក្នុងអគារមួយយ៉ាងធំដុំគ្រាន់បើ។ នាងត្រូវបានគេយកចិត្តទុកដាក់បំពេញមុខមាត់ យ៉ាងពិសេសតាំងពីផ្លូវចូល រំលេខនូវការបង្ហាញខ្លួនជាមួយឡានទំនើប។ អ្វីដែលសំខាន់គឺគេឃើញ ប្រជាជនខ្មែររួមគ្នាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ មានដងទង់ជាតិកម្ពុជាក្រវីចុះឡើង ដែលពិតជាមិននឹកស្មានថាសារីតា ត្រូវបានខ្មែរនៅ អាមេរិកធ្វើដល់ថ្នាក់ហ្នឹងឡើយ។
ឈុតរ៉ូបសម្លៀកបំពាក់ខ្មែរពណ៌លឿង បានធ្វើអោយសម្រស់ត្រដែតត្រដឹម សារីតា បានតែនិយាយថា នេះជាមហាកិត្តិយសរបស់នាង បានឃើញអ្វីដែលអោយតម្លៃ បំផុតសែនរីករាយ។មកដល់អាមេរិក៣លើកមកហើយ តែលើកនេះគឺឃើញមានអារម្មណ៍ដូចនៅផ្ទះ និងទឹកដីខ្លួនឯងនិងអរគុណ ដែលបានអ្នករៀបចំបានធ្វើពិធីជូនពិតជាអស្ចារ្យបំផុត។ រាជនីសម្រស់ចេះទាំងភាសាអង់គ្លេសបារាំងស្ទាត់ជំនាញច្បាស់លាស់ បន្តថានឹងព្យាយាម ខំធ្វើការងារពេលប្រកួតបវរកញ្ញាចក្រវាឡ អោយបានល្អបំផុតតាមអ្វីដែលអាចធ្វើបានតាមបទពិសោធន៍ និងលទ្ឋភាព។