នៅពេលសម្រាល បានកូនស្រីដ៍ស្រស់សោភា អ្នកនាង សូផា លីនដា ដែលមិនទាន់រៀបការ បែរជាលើកឡើងមកវិញថា ចាំដល់កូនស្រីធំពេញ កម្លាំងទើបសម្រេចចិត្តចូលរោងការ។ ប្រការនេះខុសប្លែកពី បណ្តាគូស្នេហ៍មួយចំនួន រមែងចង់សំពះផ្ទឹមលឿនបំផុត តាមចិត្តប្រាថ្នា។

តារាសម្ដែង បង្ហាញម៉ូដ និងពិធីការិនី សុផា លីនដា បានប្រាប់ កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ថា គម្រោងរៀបការរបស់នាងនៅឆ្នាំ២០២១ នេះ ត្រូវបានលើកពេលហើយ ព្រោះថា ពេលនេះកូនស្រីរបស់នាងទើបតែមានអាយុបាន១ខែប៉ុណ្ណោះ ខណៈដែលកូវីដ-១៩ មិនទាន់ស្ងាត់ផង អីចឹងនាងមិនអាចរៀបចំពិធីជប់លៀងអាពាហ៍ពិពាហ៍នៅពេលនេះបានទេ។

សុផា លីនដា បានភ្ជាប់ពាក្យជាមួយលោកកាំង ប៉ុណ្ណា វ័យ៣០ឆ្នាំ  ជាអាណិកជនខ្មែរ មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ហើយនាងបានសម្រាលកូនកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ដោយដាក់ឈ្មោះថា “Penelope”។លីនដា ថា តាំងពីបានចាប់ដៃជាមួយស្វាមីមក នាងមិនដែលបានទៅលេងផ្ទះខាងស្វាមីនៅអាមេរិក ទេ តែតាមគម្រោង នាងចង់ចេញទៅរដ្ឋកាលីហ្វ័រញ៉ា ជាមួយប្ដី នៅដំណាច់ឆ្នាំ២០២១ ខាងមុខនេះហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here