តារាចម្រៀងសំឡេងធ្ងន់ ណុប បាយ៉ារិទ្ធ បានបញ្ជាក់ថា លោកមិនចោលទស្សនិកជន អ្នកគាំទ្រនោះទេ។លោក ត្រៀមចែកជូននូវអ្វីដែលថ្មីមិនធ្លាប់មាន។ ដូចនេះសូមអ្នកគាំទ្រទាំងអស់រង់ចាំ ទស្សនាឆាប់ៗនេះ។
ណុប បាយ៉ារិទ្ធ បានលើកឡើងថា «ជម្រាបសួរពុកម៉ែ បងប្អូន ពិសេសអ្នកគាំទ្ររបស់ខ្ញុំបាទទាំងអស់គ្នា នឹកខ្ញុំអត់?
រយៈពេលជិត២ខែហើយដែលខ្ញុំបានជាសះស្បើយពីជម្ងឺកូវីដ-១៩ដោយយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ក្នុងការព្យាបាលរបស់ក្រុមគ្រូពេទ្យជួរមុខអាវសរនៅសណ្ឋាគារ the great Duke ។ សម្រាប់សុខភាពរបស់ខ្ញុំក្នុងពេលនេះផ្ទាល់គឺ ល្អ រឹងមាំ មានកម្លាំងធម្មតា ហើយរយៈពេលជិត២ខែនេះខ្ញុំបាទក៏មិនទាន់បានបង្ហាញខ្លួននៅលើឆាកតន្ត្រីណាមួយដែរ តែក៏ជឿជាក់ថាបណ្តារអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ នៅតែនឹកខ្ញុំ នៅតែរង់ចាំខ្ញុំ នៅតែចង់ឃើញខ្ញុំ ហើយខ្ញុំក៍មិនអាត្មានិយមរហូតដល់មិនខ្វល់ពីអារម្មណ៍អ្នកគាំទ្រដែរ😊 ដរាបណាអ្នកទាំងអស់គ្នាមិនរើសអើងអ្នកដែលជាដាច់១០០%ហើយនៅតែខ្លាចទៀត ។ ប៉ុន្តែអ្វីដែលខ្ញុំចង់ប្រាប់ពេលនេះគឺ ជួបគ្នាឆាប់ៗនៅអ្វីដែលថ្មី ដែលអ្នកទាំងអស់គ្នាមិននឹកដល់ តែមិនទាន់ប្រាប់ទេទុកអោយឆ្ងល់ មិនចឹងមានអីតាមដាន ។ គិតយូរណាស់ទម្រាំok តែគិតថាគួរតែដល់ពេលok។
Okជួបគ្នាឆាប់ៗមិនព្រមនៅស្ងាត់ស្ងៀមអោយបងប្អូនរង់ចាំយូរទេ»៕
គួរបញ្ជាក់ថា បាយ៉ារិទ្ធ បានព្យាយាមអត់ធ្មត់ខ្លាំងណាស់ នៅពេលដែលសម្ងំព្យាបាលជំងឺកូវីដ១៩។ លោកបានព្យាយាមលើកកម្លាំងចិត្តអោយខ្លួនឯង ធំបំផុត និងយកចិត្តទុកដាក់ស្តាប់ពេទ្យបញ្ជា និងព្យាបាល។