ដោយឧត្តម: កញ្ញា ណាតាហ្សា សម្រេចចិត្តសុំអនុញ្ញាត ចូលទៅធ្វើចត្តាឡីស័កក្នុងមណ្ឌល ព្យាលបាល អ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលវិមានពិភពថ្មីសែនសុខ ដើម្បីមើល ថែរក្សាលោកឪពុក ដែលជា អ្នកមានគុណរបស់ខ្លួន ដែលកំពុងមានផ្ទុកជំងឺកូវីដ-១៩ ។
បើយោងតាមគណនីយហ្វេសប៊ុករបស់ណាតាលីNataly ជាប្អូនរបស់ណាតាសូ នៅថ្ងៃនេះ បានបង្ហោះរូបភាព និងអមដោយសារ ថា«តើមានមនុស្សប៉ុនម៉ានអ្នកដែលមានចិត្តដូចគាត់ ? ខ្លួនអត់មានកើត COVID 19 ទេតែសុខចិត្តចូលទៅនៅជាមួយអ្នកកើត មើលថែ ណែនាំ លើកទឹកចិត្ត ពុកម៉ែបងប្អូន លោកតា លោកយាយ នៅក្នុងនោះអោយចេះរឹងមាំ នឹងមានអនាម័យ ដើម្បីឆាប់ជាបានត្រឡប់ទៅផ្ទះវិញ » ។
បើតាមប្អូនស្រីរបស់កញ្ញា ណាតាហ្សា បានប្រាប់ឲ្យដឹងថា ការចូលទៅក្នុងមណ្ឌលព្យា បាលវិមាន ពិភពថ្មីសែនសុខនោះកញ្ញា ណាតាហ្សា បានមើលថែរក្សាលោកប៉ារបស់ ខ្លួនយ៉ាង យកចិត្តទុក ដោយស្នាក់នៅទីនោះតាមការណែនាំរបស់ក្រុមគ្រួពេទ្យ ។ មិនតែប៉ុណ្ណោះ ណាតាហ្សា បានជួយ ដល់អ្នកខ្វះខាតមួយ ចំនួននៅក្នុងមណ្ឌលនោះ តាមរយៈការជួយ ឧបត្ថម្ភពី សប្បុរសជននានា និង ការចំណាយផ្ទាល់ខ្លួន ។ លើសពី នេះនាងបានជួយ និយាយលើកទឹកចិត្ត និងណែនាំដល់អ្នក ជំងឺនូវវិធាន ការសុខភាព មួយចំនួនជំនួសលោកក្រុមគ្រូពេទ្យទៀតផង ៕
ណាតាហ្សាលើកបន្តថា « 🙏🏻សូមជំរាបសួរ ឯកឧ្តមបងប្អូនទាំងអស់គ្នាដែលមាននៅទឹកចិត្តជួយគ្នាក្នុងគ្រាលំបាក
នាងខ្ញុំជាអ្នកជម្ងឺមួយក្នុងចំណោមជម្ងឺកូវីដ១៩ កំពុងតែព្យាបាលនៅ” អគារវិមានពិភពថ្មីសែនសុខ” សូមជំរាបឯកឧ្តមនឹងបងប្អូនទាំងអស់ថាដោយសារនៅទីនេះមានការខ្វះខាតដូចជា អាកុល សាប៊ូ ទឹកសុទ្ធ អំបោស ថង់ដាក់សម្រាម និងសម្ភារៈមួយចំនួន។
ការអនាម័យស្អាត ជាមួយសម្ភារ:គ្រប់គ្រាន់ និងអាហារគ្រប់គ្រាន់ ជាផ្នែកមួយជួយអោយអ្នកជម្ងឺឆាប់ជាសះស្បេីយ និងឆាប់បានចាកចេញទៅផ្ទះ ប៉ុន្តែមួយរយ:ដែលនាងខ្ញុំនិងក្រុមគ្រួសារបានចូលមកព្យាបាលនៅទីនេះ មេីលឃេីញនូវការខ្វះខាតមួយចំនួន អាស្រ័យដូចនេះខ្ញុំសូមតំណាងអោយជម្ងឺនៅទីនេះ សំណូមពរដល់ឯកឧត្តមបងប្អូនសប្បុរសធម៍ ជួយឧបត្ថម្ភតាមដែលអាចធ្វេីបាន។
ខ្ញុំពិតជាកោដសរសេីរដលឯកឧ្ដមនឹងបងប្អូនជនរួមជាតិទាំងអស់នៅសណ្តានចិត្ត ការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តរបស់បបងប្អូនទាំងអស់ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជម្ងឺកូវីដ១៩ និងជួយប្រជាជាតិទាំងមូល!
ដោយក្តីគោរពស្រលាញ់ពីខ្ញុំ ណាតាសា🙏 លេខទំនាក់ទំនង / 070755015 070491828 សុំអគុណទុកជាមុន»៕