កាលពីយប់ថ្ងៃទី 14 ខែកក្កដា ម្ចាស់ផេក Sivmey Onlineshop បានធ្វើការ Live បង្ហូរទឹកភ្នែករៀបរាប់អំពីការឈឺចិត្តដែលខ្លួនជឿទុកចិត្តទៅលើមនុស្សខុស ដោយបានចាញ់បោកមនុស្សអាក្រក់អស់លុយរាប់ម៉ឺនដុល្លា។
យោងតាមការបង្ហោះ និង Live Video របស់ ស៊ីវម៉ី ម្ចាស់ផេក Siv Mey Online Shop និង ជាម្ចាស់ផលិតផល EiEi បានអោយដឹងបុរសម្នាក់រំលោភលើសេចក្ដីទុកចិត្ត និង ជំពាក់ប្រាក់នាងរហូតដល់ជាង12ម៉ឺនដុល្លារ ប្រមាណរយៈពេលជាង1ឆ្នាំមកហើយ តែគួរអោយសរសើរដែលនាងនៅតែមិនប្រើច្បាប់អោយអនុវត្តន៍ បើទោះជាករណីនោះ បានប្ដឹងតាមច្បាប់ដល់តុលាការទៅហើយ។ នាងថានោះគឺដោយសារតែនាង ចង់ទុកពេលអោយបុគ្គលរូបនោះរកប្រាក់ដើម្បីមកដោះស្រាយ ស្របពេលដែលនាងក៏មិនចង់ប្រើធម៌ក្ដៅភ្លាមៗ។
ហេតុផលដែលនាំអោយមានករណីបំណុលនោះ គឺដោយសារតែនាងបានកក់ទិញរថយន្ត Roll Roy ពីបុគ្គលនោះដែលមានតម្លៃជិត1លានដុល្លារ ដោយបានកក់ប្រាក់ចំនួន30% ប៉ុន្តែរយៈយូរខែមកហើយ នៅតែមិនមានរថយន្ត ខណៈដែលរថយន្តដែលមានលេខតួ និង លេខម៉ាស៊ីន ដែលគ្រោងធ្វើការបញ្ជូនអោយនាង ក៏ស្រាប់ឃើញឧកញាម្នាក់ទិញយក តែលុយដែលអ្នកនាងបានកក់បែរជាមិនបង្វិលអោយវិញ។ អ្នកនាងពន្យល់តាមវីដេអូ Live ថា ក្រោយអ្នកនាងដាក់បណ្ដឹងបុគ្គលនោះបានបង្វិលអោយអ្នកនាងមួយចំនួនតែនៅខ្វះជាង12ម៉ឺនទៀត ដោយសន្យាថាពេលលក់រថយន្តមួយគ្រឿងដាច់អោយឧកញ៉ាម្នាក់ និងសងបង្គ្រប់។ ផ្ទុយពីការសន្យា អ្នកនាងឃើញរថយន្តដែលបានកំណត់ត្រូវបានឧកញ៉ាម្នាក់ជិះ តែបែរជាបុគ្គលនោះមិនឃើញវេរបំណុលទើបអ្នកនាងប្រតិកម្ម។
យ៉ាងណាក៏ដោយក៏មានការសរសើរមិនតិចដែរ ដែលអ្នកនាងបណ្ដោយអោយបុគ្គលមួយនោះ បន្តជំពាក់លុយដល់ជាង10ម៉ឺនដុល្លារ រហូតដល់ជាង1ឆ្នាំ ដោយមិនព្រមអោយតុលាការរឹបអូសទ្រព្យ ខណៈដែលអ្នកនាងសុខចិត្តទុកពេល ហើយទុកឱកាសអោយបុគ្គលនោះទាំងអ្នកនាងមានផ្លូវច្បាប់គ្រប់ពេល។ យ៉ាងណាមិញអ្នកនាងថា បើបុគ្គលនោះនៅតែមិនអើពើ នោះអ្នកនាង នឹងប្ដឹងអោយតុលាការអនុវត្តច្បាប់។