តារាចម្រៀង ឆន សុវណ្ណរាជ បាននឹងកំពុងជួបទុក្ខយ៉ាងធ្ងន់ ដោយសារអ្នកម្តាយជាទីគោរពស្រឡាញ់ បានលាចាកលោកទៅ កាលពីមុននេះថ្ងៃទី២២ ឧសភា ឆ្នាំ២០២១។ ដំណឹងនេះបានធ្វើអោយ ហ្វេន និងបណ្តាសិល្បករ ជាច្រើនមានការភ្ញាក់ផ្អើល ព្រោះថា ម្តាយរបស់លោក កម្របង្ហាញអោយដឹងថា មានអាការៈធ្ងន់ញឹកញាប់។
ដំណឹងអកុសលនេះ បានញាំងអោយ គេឯងខ្លោច ចិត្តអាណិតឆន សុវណ្ណរាជ ណាស់។លោកស្រឡាញ់ម្តាយ ជាទីគោរពស្ទើរស្មើសង្ខា ហើយរមែងបំពេញនូវ ចំណូលចិត្តដែលម្តាយ ស្រឡាញ់និងចង់បាន។ លោកនិងម្តាយខកខាន ជួបជុំសួរសុខទុក្ខគ្នាប្រមាណ៣ខែ មកហើយដោយសារ តែបញ្ហា មេរោគកូវីដ១៩ទើប នៅឃ្លាតមួយរយៈសិន។ នៅទីបំផុត អ្វីៗបានសល់តែរឿងសោកស្តាយ ហើយការជុំគ្នាបានមួយរយៈខ្លី ម្តាយរបស់លោក បានត្រូវអស់សង្ខាដោយសារតែជំងឺ ធ្វើទុក្ខមិនអាចតតាំងបាន។ កំពុងពេញស្រឡាញ់ ពេញមានក្តីសុខអ្នកដ៍ មានតម្លៃទៅឆ្ងាយ ពិតជាសង្ខាមិនទៀងមែន។
ឆន សុវណ្ណរាជ បានបង្ហោះសារក្រ់មក្រំថា «ម៉ាក់ហត់ហើយ ម៉ាក់សំរាកអោយសុខស្រួលណាម៉ាក់ ចាំពីថ្ងៃនេះទៅម៉ាក់ឈប់ចាក់ថ្នាំ ម៉ាក់ឈប់លេបថ្នាំច្រើនទៀតហើយម៉ាក់បានសុខហើយ ម៉ាកគេងអោយសុខស្រួលណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់ 🙏 ខ្ញុំបាទសូមអភ័យទោសដល់ម្ចាស់កម្មវិធីដែលខ្ញំបានលុបចោលភ្លាមៗទាំងអស់ផងដោយក្នងពេលនេះម្តាយរបស់ខ្ញុំបានទទួលមរណះភាពហើយដោយរោគលើសឈាមនឹងគាំងបេះដូង សូមអភ័យទោស»៕