ក្រោយពេល ផ្តាច់ខ្លួន មិនមានដៃគូជាអ្នកចម្រៀងរ៉េប ពេជ្រ សោភា ហាក់បង្ហាញនូវអារម្មណ៍ ចង់បានជំនួយការដៃគូម្នាក់ឡើងវិញ ដើម្បីបានបន្តការងារចម្រៀងរ៉េប អោយបានខ្លាំងជាថ្មីទៀត។ យ៉ាងណាតារាស្រី រូបនេះនៅមិនទាន់ មានសញ្ញា អោយឃើញមានដៃគូ ជាតារាចម្រៀងជាមួយនាងនៅឡើយទេ។
ពេជ្រ សោភា បានចែកផ្លូវគ្នាជាមួយងួន ចាន់ដេវីត ដែលជាដៃគូចម្រៀងរ៉េបដ៍សាកសមគ្នាបំផុតនោះរយៈពេលជាង៣ឆ្នាំមកហើយក្រោយ អតីតជាងជួសជុសទូរស័ព្ទនៅផ្សារម៉ុងឌីយ៉ាល់រូបនោះភ្ជាប់ស្នេហ៍ជាមួយនាងទេព បូព្រឹក្ស ហៅស្រីនិច្ច ។បើទោះជាសោភា នៅតែរក្សារកេរ្ដិ៍ឈ្មោះជាអ្នកចម្រៀងស្រីលំដាប់ជូមុខនៅហង្សមាសបានមែន ប៉ុន្ដែនាងមិនទាន់រកឃើញដៃគូថ្មីណាដែលសាកសមទាំងច្រៀងនិងសម្ដែងបទរ៉េប ជាមួយគ្នាបានឡើយ ខណៈដែលការចាប់ដៃគូទី២ជាមួយលោកStep ក៍មិនសូវជោគជ័យក្រោយមានការលើកឡើងថាតារាចម្លងស្ទីលតារាកូរ៉េលោករ៉េន រូបនេះច្រៀងអក្ខវិរុទ្ធខ្មែរមិនសូវច្បាស់។
សោភា ក៍បានងាកទៅសាកល្បងច្រៀងរ៉េប ជាមួយដៃគូទី៣ជាComposer នៅហង្សមាសលោកគ្រួអ៊ួយ ផងដែរតែពិបាកសង្ឃឹមជោគជ័យព្រោះអ្នកទាំង២ចឬកមិនដូចគ្នាឡើយដោយសារតែសោភា ចូលចិត្តលេងសើចច្រើន ចំណែកលោកអ៊ួយ ស្លូតមិនសូវចេះនិយាយស្ដីនោះទេទើបធ្វើឲ្យការចាប់ដៃគូនេះមិនអាចទៅមុខរួច។ នាងក៏បន្តចាប់ដៃគូជាមួយហ្សូណូ និងសិរីមន្តដើម្បី បានការទាក់ទាញ ដោយកន្លងទៅ ការចេញចម្រៀង ជាមួយ តារាប្រុសទាំង២ក៏ឃើញថា កម្រិតនៃការទាក់ទាញ មិនទាន់បែកការពេញនិយម។ ដូចនេះហើយទើបតម្រូវអោយនាង ប្រឹងរកយុទ្ឋសាស្ត្រថ្មីទៀត។