តារាពន្លកថ្មីវ័យក្មេងរបស់ហង្សមាសកញ្ញា រ៉េត ស៊ូហ្សាណា ត្រូវបានគេកត់សម្គាល់ថាកំពុងតែមានប្រជាប្រិយភាពខ្លាំងមិនធម្មតា ពិសេសក្រោយបទចម្រៀងថ្មីទើបតែចេញដែលមានចំណងជើងថា « សង្ស័យ » កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ។ ងាកមកមើល ស្ទាយតែងខ្លួនបែបឃ្យូតៗរបស់កញ្ញាវិញក៏មិនណយដែរ ជាពិសេសកាលពីពេលថ្មីៗនេះដោយ មានស្ទាយលេងខ្លួន ត្រូវចិត្តយុវវ័យតែម្តង។

ហ្សាណា គ្រាន់តែយុវវ័យ ផ្ទុះការគាំទ្រ មកខាងផលិត កម្មរបស់នាង បានរៀបចំ កែខៃ អោយ បទចម្រៀង ដល់តារាស្រីរលក ក្រោយនេះ ល្អៗ បំបែកទីផ្សារ។ នាងត្រូវបាន គេលើកមក ដុះខាត់យ៉ាងលឿន ដូចរន្ទះ ហើយក៏ ជាតារាមានសំណាង ជាងគេដែល បានថ្នាក់លើ ហាក់មើលឃើញពីចំនុចពិសេសៗ នៃស្នាដៃទេពកោសល្យរបស់នាង។ កាន់តែ ឡើងកូដ នាងលេងស្ទីលអាវខ្លីខើច styl eសក់ខ្លីម្តង បញ្ចេញក្បាលពោះតិចៗវិញម្តង ដែលមើលទៅ បែបប្លែកភ្នែក ព្រោះថា កាលពីមុន នាងតែងខ្លួនបែបសុភាពៗនិងសាមញ្ញ តែពេលនេះ ហ្សាណា បានផ្លាស់ប្តូរ នូវ របៀបតុបតែងខ្លួនច្រើន។

តារាក្មេងខ្ចី រូបនេះ ក្រៅពីសិល្បៈ គឺឪពុកម្តាយ នាងផ្តោត អោយគិតរឿង សិក្សា ជាសំខាន់ សូម្បីតែការប្រើប្រាស់ ទូរស័ព្ទ ក៏ម្តាយ ឬឪពុកនិយាយជំនួស។ បើរឿងមាន អ្នកតាម ស្រឡាញ់វិញ ក៏រិតតែមិនអោយកើតមាន ព្រោះ នៅវ័យក្មេង ទើប រាល់ដំណើរចេញទៅណា មកណា ម្តាយទៅតាមជាមួយ ដើម្បីកុំអោយមានគេលេបខាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here