សេង រដ្ឋាបានលេងឈុត ប៊ីគីនីពណ៌ខ្មៅ ថតរូបឈអេនអន នៅក្នុងរីស៊ត មួយកន្លែង នាខេត្តព្រះសីហនុ។ នាងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅពេល បង្ហោះរូបភាពនេះហើយប្រុសៗថា នាងរាងស្អាតពូកែថែសមជាអ្នកប្រឡងបវរកញ្ញា។ យ៉ាងណាខ្លះថានាងស្ទើរសម្រស់ដើមទ្រូងបន្តិច ប្រសិនបើពើងណែនធំជាងនេះ មិនដឹងជាមើលទៅលេចធ្លោយ៉ាងណាទៀតទេ។

សេង រដ្ឋា មានដើមកំណើតមកពីខេត្តកំពង់ធំបានក្លាយជាម្ចាស់ពានMiss Grand Cambodia២០២០បន្ទាប់ពីនាងបានប្រកួតយកឈ្នះបេក្ខភាពចំនួន២៤រូបផ្សេងទៀតដែលមកពី២៥ខេត្តក្រុងនៅថ្ងៃផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០ ទើបធ្វើឲ្យថៅកែមហាហង្សសម្រេចចិត្តពាក់មកុដឲ្យនាង។ប៉ុន្ដែភាពរីករាយនោះបានតែមួយភ្លែតស្រាប់តែសេង រដ្ឋា ស្រងូតស្រងាត់វិញដោយសារតែលោកអ៊ិន សុភិន ដែលជាថៅកែមហាហង្សនិងជាអ្នករៀបចំកម្មវិធីMiss Grand Cambodia រដូវកាលដំបូងនេះបានដកមកុដនាងហើយយកទៅប្រគល់ឲ្យនាងលីវ ជីវលី វិញកាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ ធ្វើឲ្យស្រីស្រស់ដើមទ្រួងធំទ្រលុកទ្រលន់នាងជីវលី បានទៅប្រកួតMiss Grand International ២០២០ នៅប្រទេសថៃជំនួសសេង រដ្ឋា ដោយស្វ័យប្រវត្តិ។

បើទោះជានាងសេង រដ្ឋា ដោះអាវបង្អួតរាងហាក់ចង់ជ្រុលបន្ដិចមែន ប៉ុន្ដែគ្មានអ្នករិះគន់វ៉ៃប្រហានាងឡើយព្រោះនោះគ្រាន់តែជាការថតរូបក្នុងឈុតប៊ីគីនីប៉ុណ្ណោះ ដែលរូបភាពបែបនេះនាងក៍ធ្លាប់បញ្ចេញអំឡុងប្រកួតMiss Grand Cambodia ក្នុងឈុតប៊ីគីនីដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here