មានវីដេអូ

មេម៉ាយកូនមួយសាច់សរខ្ចីអ្នកនាង Love Riya ដែលមហាជនស្គាល់ថាជាអ្នកលក់ឡេដ៏ល្បីឈ្មោះមួយរូបក្នុងវិស័យអនឡាញ។ ធ្លាប់តែឃើញនាងទៅណាមកណាតែងតែឱ្យអង្គរក្ស អ្នកបើកឡានជានាក់បើក បែជាអ្នកនាងប្ដូរកាន់ចង្កូតឡានខ្លួនឯងបើកលឿនដូចហោះដោយចំណាយពេលត្រឹម 25 នាទីពីវិមានឯករាជ្រដល់ក្រុងតាខ្មៅ។

អ្នកនាងបានរៀបរាប់នៅក្នុងការឡាយថា មូលហេតុដែលនាងបើកឡានដោយខ្លួនឯងគឺដោយសារសមាជិកនៅក្នុងផ្ទះគឺប្អូនថ្លៃរបស់អ្នកនាងឈ្មោះ ណាង ត្រូវបានខ្មោចចូលសណ្ឋិតបង្ករចលាចលពេញក្នុងផ្ទះ ធ្វើឱ្យអ្នកនាងអន្ទះសារនិងពិបាកចិត្តយ៉ាងខ្លាំង។ អ្នកនាងមានការសង្ស័យថាមានការធ្វើអំពើអំព័ន្ធមកលើប្អូនស្រីរបស់អ្នកនាង ដោយសារមុននេះប៉ុន្មានថ្ងៃករណីខ្មោចចូលបែបនេះគឺរូបអ្នកនាងធ្លាប់បានជួបផ្ទាល់និងកើតឡើងចំពោះរូបនាងម្ដងរួចមកហើយ។

មួយវិញទៀតអ្នកនាងក៏សង្ស័យថា វិញ្ញាណអាក្រក់ដែលស្ថិតនៅក្នុងឃ្លាំងផ្ទុកឡេ ដែលស្ថិតនៅលើដីដែលអ្នកនាងរស់នៅសព្វថ្ងៃ ចេញមកធ្វើបាប និងលងបន្លាចក្រុមគ្រួសាររបស់អ្នកនាង ដោយសារតែឃ្លាំងនោះធ្លាប់មានមនុស្សបានស្លាប់ពីមុនមក ប៉ុន្តែអ្នកនាងមានភាពមមាញឹកក្នុងការរកស៊ី នៅពុំទាន់បានរកពេលាបានល្អនិងធ្វើពិធីបណ្ដេញវិញ្ញាណនោះចេញពីផ្ទះនៅឡើយទើបធ្វើឱ្យមានរឿងនេះកើតឡើង។

ភ្លាមៗអ្នកនាង Love Riya បានទៅមើលគ្រូភ្លាមៗទាំងកណ្ដាលអាទ្រាតយប់ម៉ោង 1 ចំពោះរឿងហេតុដែលបណ្ដាលឱ្យមានខ្មោចចូលផ្ដេសផ្ដាសនៅក្នុងផ្ទះបែបនេះ ហើយលទ្ធផលគឺពិតជាមានខ្មោចចូលពិតមែន ដោយគ្រូនោះបានអះអាងថាមានវិញ្ញាណតៃហោងដែលត្រូវបានគេប្រើមកដើម្បីមកធ្វើបាបប្អូនថ្លៃរបស់អ្នកនាង និងបន្តធ្វើបាបនាងនៅពេលក្រោយទៀតផង។ អ្នកនាងក៏មានការសង្ស័យថាអ្នកដែលធ្វើអំពើមកលើគ្រួសាររបស់នាងគឺជាមនុស្សដែលអ្នកនាងកំពុងមានជម្លោះក្ដីក្ដាំជាមួយនាពេលចុងក្រោយថ្មីៗនេះ។

តែទោះជាយ៉ាងណាយោងតាមសម្ដីរបស់គ្រូទាយធ្វើឱ្យស្ដាប់ហើយព្រឺសម្បុរយ៉ាងខ្លាំង ទោះបីពុំមានភស្តុតាងបញ្ជាក់ថាជាការទស្សន៍ទាយពិតនិងមិនទាន់អាចធ្វើសន្និដ្ឋានបានថាអាចជឿ 100% ក្នុងរឿងផ្លូវងងឹតយ៉ាងណាក៏ដោយ។ ប៉ុន្តែអ្នកដែលបានតាមដានច្បាស់ជាបានដឹងថាជារឿងអបិយជំនឿមិនគួរឱ្យជឿ និងស្ដាប់ហើយព្រលឹងចុងសក់បែបណា ព្រោះបន្ទាប់ពីធ្វើការឡាយរួចអ្នកនាង Love Riya បានធ្វើការលុបគ្រប់ឡាយ និងវីដេអូ ដែលពាក់ព័ន្ធជាមួយនឹងរឿងនេះចោលទាំងអស់។

យ៉ាងណាមិញបណ្ដារហ្វេនៗរបស់អ្នកនាងជាច្រើនបានបង្ហាញការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់អ្នកនាងយ៉ាងខ្លាំង ហើយបានផ្ញើរសារជូនពរ និងណែនាំឱ្យអ្នកនាងរករបស់ដើម្បីការពារខ្លួនពីគ្រោះចង្រៃ និងធ្វើពិធីសូត្រមន្តលើករាសីទៅតាមជំនឿទំនៀមទម្លាប់ខ្មែរយើងផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here