នាព្រឹកថ្ងៃទី១២ មិថុនា ឆ្នាំ២០២១ នាសាលាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានការរៀបចំពិធីប្រគល់ អំណោយដោយក្រុមហ៊ុន អេស សុី ហ្វូត ខូអិលធីឌី នូវប្រភេទនំដ៍មានគុណភាពជាច្រើនកេសដល់ លោកអភិបាលស្រុកខេត្តកណ្តាល។ នេះជាទឹកចិត្តលើកទី៣ហើយ ដែលខាងក្រុមហ៊ុនខាងលើបានផ្សារភ្ជាប់ជាមួយ ខាងសាលាស្រុកកណ្តាលស្ទឹង ដែលមានទឹកចិត្តយ៉ាងធំធេង។
កម្មវិធីនេះចូលរួមដោយ លោក អ៊ូច សៅវឿន អភិបាលនៃ គណៈអភិបាលស្រុកកណ្តាលស្ទឹង លោកអាភីឆាត តំណាងក្រុមហ៊ុន S.C Food Products Co,Ltd ព្រមទាំងឯកឧត្តមលោកជំទាវមួយចំនួន ទៀតផងដែរ។ តាមការលើកឡើងពីលោក អាភីឆាត តំណាងក្រុមហ៊ុន បានលើកឡើងថា លោកពេញចិត្តសហការជួយរាល់ការលំបាក ដល់ពលរដ្ឋនៅស្រុកនេះ ដែលជួបការលំបាកនៅពេលនេះ ព្រោះវិបត្តិកូវីដ។ ម្យ៉ាងចង់អោយបងប្អូន នៅស្រុកកណ្តាលស្ទឹងមានការភ្លក់រសជាតិ ទាំងអស់គ្នា។មិនទាន់មានរោងចក្រនៅទីនេះ យើងក៍នាំប្រភេទនំនេះជិត១០ឆ្នាំមកហើយ។ពិសេសទីតាំងកណ្តាលស្ទឹងល្អទើបយើង បង្កើតរោងចក្រផលិតនំនេះក្នុងស្រុកកណ្តាលស្ទឹងតែម្តង។ អំណោយពេលនេះទោះមិនតិចមិនច្រើនទេ តែស្តែងអោយឃើញពីទឹកចិត្តសាមគ្គីគ្នា។
លោក អ៊ួច សៅវឿន អភិបាលនៃគណៈអភិបាលស្រុកកណ្ដាលស្ទឹងបានលើកឡើងដែរថា បើយើងមិនភ្លេចនោះទេ ខាងក្រុមហ៊ុនមួយនេះបានមកចុះជួយដល់ខាង សាលាស្រុកយើង៣លើករួចមកហើយ។កន្លងមកមានជួយតាំងពី ថ្នាំពេទ្យ សម្ភារៈផ្សេងៗ ជាហូរហែរ។ ចំនែកការទទួលបាននំដ៍ច្រើនកេសនេះ យើងនឹងចុះចែក អោយដល់ដៃបងប្អូនយើងពិសេសកម្មកររោងចក្រ នឹងអ្នកសម្រាកព្យាបាលកូវីដ។ លើសពីនេះយើងក៍ យកអំណោយទាំងនេះជួយផ្តល់ដល់ ក្រុមគ្រូពេទ្យដែល តស៊ូព្យាបាលអ្នកជំងឺកូវីដ ក៍ដូចកំពុងនៅបំពេញបេសកកម្មចាក់វ៉ាក់សាំងជូន បងប្អូនយើងនៅកណ្តាលស្ទឹងនេះ បានប្រើប្រាស់ ញាំអោយបានគ្រប់គ្នា។