យោងតាមកិច្ចសម្ភាសន៍ជាមួយផ្ទះតារា លោកជំទាវ មួយឡេង ដែលត្រូវបានគេស្គាល់ថា គឺជាម្ចាស់ក្រុមហ៊ុន មួយឡេង ប៊ីយូធី និង ជាម្ចាស់គ្រឿងពេជ្រធំមួយនៅកម្ពុជា បានថ្លែងបញ្ជាក់ថា ហេតុផលដែលលោកជំទាវសម្ងំនៅលើទឹកដីអាមេរិក ក្នុងគម្រោងឡើងទៅលេងលើកនេះ បានយូរជាងមុន គឺដោយសារតែហេតុផលមុខជំនួញគឺជាអ្នកធ្វើអោយលោកជំទាវពិបាកចុះមកតាមគម្រោង។ បញ្ហាដែលរារាំងដំណើររបស់លោកជំទាវមិនអោយត្រលប់មកវិញតាមគម្រោងនោះ គឺដោយសារតែទីផ្សារផលិតផលគ្រឿងសម្អាងរបស់ក្រុមហ៊ុនត្រូវបានអតិថិជនបង្កើនតម្រូវការ ដោយមានបងប្អូនខ្មែរច្រើនឡើងបានណាត់ធ្វើជាតំណាងចែកចាយ និង ដោយសារតែមានការជជែកពីករកុម្ម៉ង់ផលិតផលពីមួយកន្លែងទៅមួយកន្លែង ដែលធ្វើអោយលោកជំទាវត្រូវតែនៅសម្ងំកើបលុយសិន។ លោកជំទាវផលិតផលរបស់ក្រុមហ៊ុន មួយឡេង គឺជាផលិតផលគ្រឿងសម្អាងមកពីប្រទេសថៃ និង កូរ៉េ ប៉ុន្តែដោយសារតែរូបមន្តត្រូវបានផលិតឡើងតម្រូវនឹងបរិយាកាសត្រជាក់ និង ជួយស្បែកមុខកុំអោយមានអាច់រុយ និង មុន ទើបធ្វើអោយផលិតផលនេះ មានការពេញនិយមនៅលើទឹកដីអាមេរិក។ ជាក់ស្ដែងក្នុងរយៈពេលដែលលោកជំទាវឡើងទៅក្នុងប៉ុន្មានសប្ដាហ៍នេះ គឺទទួលបានទីផ្សារកាន់តែខ្លាំង ដោយរាល់ផលិតផលដែលយកទៅក៏ត្រូវគេទិញគ្មានសល់ ហើយនៅក្នុងពេលនេះ សូម្បីតែផលិតផលក្នុងស្តុករបស់អ្នកតំណាងមួយចំនួនក៏ត្រូវកុម្ម៉ង់ចង់អស់ស្តុក នៅពេលលោកជំទាវបង្ហោះ Live ម្ដងៗ ។ លោកជំទាវហេតុផលសប្បាយចិត្តជាមួយតំណាងចែកចាយ និង សប្បាយរឿងការកុម្ម៉ង់កើនឡើងនៅលើទឹកដីអាមេរិកនេះហើយ ទើបលោកជំទាវបន្តពន្យាពេល ដោយសារតែត្រូវបន្តជួបអ្នកនេះបន្តជួបអ្នកនោះ និងដោយសារតែរវល់លក់ផលិតផលដែលយកទៅពីស្រុកខ្មែរផង និង រវល់លក់ផលិតផលអោយអ្នកចែកចាយមួយចំនួនផង។ ម្យ៉ាងមកពីលោកជំទាវចង់ចំណាយពេលនៅលេងកូនៗ និង ដើរកម្សាន្តអោយគ្រប់រដ្ឋផង ទើបចេះតែពន្យារពេលយូរទៅៗ រហូតមកដល់ពេលនេះ។
យ៉ាងណាមិញ លោកជំទាវមិនអាចបន្តស្នាក់នៅយូរថ្ងៃទៀតទេ គឺត្រូវតែប្រញាប់ត្រលប់មកស្រុកខ្មែរវិញ ដោយតាមគម្រោងគឺលោកជំទាវនឹងចេញពីអាមេរិកនៅថ្ងៃទី១៤ មិថុនា ហើយពេលមកដល់ដីកំណើតនឹងត្រូវចូលចត្តាឡីស័ករយៈពេល១៤ថ្ងៃម្ដងទៀត។ អ្វីដែលលោកជំទាវបន្តពន្យារពេលនៅលើទឹកដីអាមេរិកលែងបានទៀត គឺដោយសារតែនឹកស្វាមី នឹកគ្រួសារ នឹកហាងអាជីវកម្ម និង នឹកហ្វេនហ្វេនតែម្ដង ទើបលោកជំទាវត្រូវតែចុះពីអាមេរិកវិញ នៅថ្ងៃទី១៤ មិថុនា នេះ៕