ថ្វីត្បិតវ័យកាន់តែជ្រេយ៉ាងណាក្ដីក៏តារាប្រុសជើងចាស់ប៉ុន្មានដួងនេះនៅតែរះចិញ្ចាចមិនថាក្នុងការថតរឿងនិងថតចម្រៀងខារ៉ាអូខេ។ ទោះបីមានតារាប្រុសវ័យក្មេងស្រស់សង្ហារជាច្រើនកំពុងមានឈ្មោះបោះសម្លេងបណ្ដើរៗនៅក្នុងសិល្បៈ ក៏មិនអាគ្របដណ្ដប់កេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញរបស់តារាជើងចាស់ៗទាំងនេះផងដែរ។

តារាប្រុសទាំងនោះ ស្ថិតក្នុងវ័យជ្រេ បន្តិចមែន តែឱកាសច្បាមយកការ សម្តែងនៅលើវិស័យភាពយន្ត ឃើញថា មានសភាពហ្នឹងន មិនអាចដើរថយក្រោយ។ តារាប្រុស ទាំងនោះនៅតែ រក្សាបានសមត្ថភាពទេពកោសល្យ និងទីផ្សារ សឹងតែតារាក្មេងៗ ដែលពេញនិយមបច្ចុប្បន្ន ទៅថ្ងៃក្រោយមិនមានឱកាស ដូចរៀមច្បងនោះផង។ ទាំងអស់នោះ កើតចេញពី មូលហេតុច្រើន មានការគោរព ពេលវេលា ការគោរពការងារ អត្តចរិក មិននិយមតែតួឯក និង មានសីលធម៌ សុជវធម៌ល្អជា កត្តា ជម្រុយអោយ បើកដៃមានការងាររកប្រាក់ចំណូលពីអាជីពនេះបាន។ តារាប្រុសវ័យជ្រេ ទាំងនោះមាន ទេព រិនដារ៉ូ ហម ឈរ៉ា សំអែល តារាវុទ្ឋ ជា សំណាង ហេង ដារី លាង ឧត្តម ជា ណូបូ យស បូវណ្ណៈ និងតារាផ្សេងទៀត។

នេះជាការ បង្ហាញ ជូន ដល់បងប្អូន សិល្បៈរលកក្រោយ ដែលមានបេះដូងស្រឡាញ់សិល្បៈ អាចយកបទពិសោធន៍ តាមរយៈរៀមច្បងទាំងនេះ។ អ្វីដែលជា ចំនុចល្អគួរយក ជាគម្រូតាម ដើម្បីបង្កើនចំនេះ។ ពិសេសរាល់ ការសម្តែង មិនត្រូវគិតថាតួឯករហូតនោះទេ ជាតារាត្រូវតែចេះ គ្រប់ប្រភេទ តួអង្គ ដែលមិនងាយធ្លាក់ទឹក រស់បានយូរ។

ជាក់ស្ដែងតារារៀមច្បងខាងលើគឺសុទ្ធសឹងតែធ្លាប់បានពុះពារ នៅលើសិល្បៈ តាំងពីដើម មកទល់សព្វថ្ងៃ ហេតុផលនេះហើយទើបផលិតករ មួយចំនួន នៅតែមិនអាចមើលរំលងពីការខិតខំនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here