អត្ថបទ ៖ Neath

ព្រឹកថ្ងៃទី 21 ខែ មិថុនា ថ្មីៗនេះ ក្រុមហ៊ុន Chamatharn ដែលជាក្រុមហ៊ុនផលិត និងផ្កត់ផ្គង់ទឹកកកអនាម័យស្តង់ដាអន្តរជាតិ EVA បានយកអំណោយមួយចំនួនទៅចែកជូនដល់រដ្ឋបាលខណ្ឌបឹងកេងកកងតាមគម្រោងដែលបានគ្រោងទុក។ ពិធីនេះត្រូវបានធ្វើឡើងនៅទីតាំងសាលាខណ្ឌក្រោវត្តមានឯកឧត្តម ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ចូលជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន Chamatharn លោក Apichart រួមទាំងថ្នាក់ដឹកនាំទូរទស្សន៍ប៉ុស្តិ៍លេខ5 ដោយឈរលើគោលការណ៍រក្សាគម្លៀត 3កុំ3ការពារ។

លោក Apichart Duang -Art បានលើកឡើងថា អំណោយជាថ្នាំសង្កូវដែលក្រុមហ៊ុន Chamatharn Co., Ltd. (EVA Premium Ice) គម្រោងនឹងប្រគល់ជូនសរុបរួមមាន 12000ឈុត និងធ្វើការប្រគល់ជូនឱ្យបានគ្រប់14ខណ្ឌក្នុងរាជធានីភ្នំពេញ និងបន្តដឹកនាំជូនដល់ខណ្ឌមួយចំនួននៅក្នុងក្រុងតាខ្មៅផងដែរ។ ក្នុងនោះមួយខណ្ឌៗគឺទទួលបបានចំនួន 10កេសធំស្មើរនឹង 800 កញ្ចប់ក្នុងនោះរួមមាន៖ ប្រភេទថ្នាំសេរ៉ូសម្រាប់ព្យាបាលក្អក, ថ្នាំគ្រាប់លេបបំបាត់អការៈគ្រុនក្ដៅ,គ្រីមលាបបំបាត់រោគរមាស់ សន្លាក់ ឬរោគសើរស្បែក ដែលសុទ្ធសឹងតែជាប្រភេទថ្នាំសម្រាប់ប្រើប្រាស់លើកុមារ និងមនុស្សចាស់បានយ៉ាងមានប្រសិទ្ធិភាព, ព្រមទាំងធុងស្តុកទឹកកក និង ទឹកកកអនាម័យ EVA ចំនួន 3 កញ្ចប់ធំផងដែរ។

នេះជាទឹកចិត្តខ្លះចែកជូនខាងសាលាខណ្ឌ ខាងលើដើម្បីបានប្រើប្រាស់តាមសភាពជាក់ស្តែងដើម្បីជួយសម្រួលដល់ការចំណាយទៅលើការចរាចរទិញថ្នាំព្យាបាលដល់អ្នកជម្ងឺកូវីដ ក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់នៅក្នុងខណ្ឌបានប្រើប្រាស់ថ្នាំដែលមានប្រសិទ្ធភាពរបស់យើង។ លោកថា នឹងបន្តយុទ្ធនាការមនុស្សធម៌ជាមួយនឹងអំណោយបែបនេះជូនដល់ថ្នាក់ដឹកនាំឱ្យបានគ្រប់ខណ្ឌនៅរាជធានីភ្នំពេញជាបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកជួយរាជរដ្ឋភិបាល ពិសេសដល់សុខទុក្ខប្រជាជនកម្ពុជាយើងនាកំឡុងពេលប្រទេសកម្ពុជាកំពុងជួបប្រទះបញ្ហារោគឆ្លងនៃជម្ងឺកូវីដ19នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here