អ្នកនាង ពេជ្រ សោភា បានរកដៃគូចម្រៀងថ្មីម្នាក់ បានដូចចិត្តប្រាថ្នាហើយ បន្ទាប់ពីបានចំណាយ ពេលរង់ចាំអស់ជាច្រើនខែ។ អ្វីដែលធ្វើអោយគេភ្ញាក់ផ្អើល ដៃគូចម្រៀងរបស់ សោភា គឺជាអ្នកភ្លេងប្រចាំហង្សមាស ដែលដឹងពីប្រវត្តិស្នាដៃពិតជាមិនធម្មតាឡើយ។ នេះជាជន្ទុលដ៍រឹងមាំមួយទៀតដែល សោភាសន្សំបានជាថ្មីដើម្បីថែទាំប្រជាប្រិយភាព។
ពេជ្រ សោភា មានប្រវត្តិចាប់ដៃគូចម្រៀងផ្តោះផ្តង បានប៉ុន្មាននាក់រួចមកហើយ។ ចម្រៀងកន្លងទៅក៍ឃើញថាមានការទាក់ទាញ ហើយស្ទីលច្រៀង បែបរ៉េប របស់ពេជ្រ សោភាឃើញហើយពិតជាប្លែក និងពិសេស។ ការរកបានដៃគូចម្រៀងមួយថ្មី នឹងរុញអោយ តារាដ៍ល្បីឈ្មោះ លែងភ័យបុកពោះ ព្រួយអ្វីទៀតហើយដោយសារអ្នកដែល រើសបានជាដៃគូដ៍មាន គំនិតច្នៃប្រឌិតមួយ ដែលអ្នកក្នុងសិល្បៈទទួលស្គាល់។
ពេជ្រ សោភា បានរៀបចំយុទ្ធសាស្រ្ដថ្មីក្នុងការច្រៀងសម្ដែងរបស់នាងនៅលើឆាកដោយមានក្រុមតន្រ្ដីផ្ទាល់ខ្លួនដល់ទៅ៤នាក់លេងផ្ទាល់ឲ្យនាងច្រៀងតែម្ដងដែលដឹកនាំដោយតន្រ្ដីករលោកមាស សុគន្ធ ហៅគ្រូអ៊ូយ និងសមាជិក៣រូបផ្សេងទៀត។តាមរយៈការច្រៀងផ្ទាល់Live Band នេះសោភា ប្រាកដជាមានការចំណាយខ្ពស់ច្រើនជាងមុនជាមិនខាន ប៉ុន្ដែទស្សនិកជនចាប់អារម្មណ៍នាងខ្លាំងព្រោះថានាងបានយកបទចម្រៀងល្បីៗកាលពីជាង១០ឆ្នាំមុនមកច្រៀងឡើងវិញជាមួយបទភ្លេងថ្មីទើបធ្វើឲ្យកាន់តែប្លែកហើយសកម្មភាពច្រៀងសម្ដែងរបស់នាងមានភាពរស់រវើកហើយទាក់ទាញ។