ក្រោយជាកូវីដជាង២ខែនេះគេឃើញសួស វីហ្សា មានការតុបតែងខ្លួនប្លែកជាងកាលនៅក្រមុំទៅទៀតតាមរយៈការផ្លាស់ប្ដូរម៉ូដសក់ស្ទើរាល់ថ្ងៃនិងស្លៀកខោប៊យរហែកៗមិនចាញ់យុវវ័យឡើយ។ តារាសំនៀងផ្អែមរូបនេះក៍មិនខុសពីអ្នកចម្រៀងមួយចំនួនទៀតដែរពោលគឺក្រោយមានប្ដីនិងកូនធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាងមានការខុះខ្សោយជាងមុនព្រោះគ្មានបទចម្រៀងផ្ទុះទៀតឡើយ។ បើក្រឡេកទៅមើលសុភមង្គលរបស់វីសា វិញនាងកាន់តែមានក្ដីសុខក្នុងជីវិតពិសេសក្រោយមានកូនស្រី១នេះហើយអតីតតារាRock រូបនេះក៍ធ្លាប់ចាត់ទុកថារូបនាងមានសំណាងបំផុតព្រោះត្រូវប្ដីថ្នាក់ថ្នមដូចជាព្រះនាងផងដែរ។
សួស វីហ្សា បានបែកសាច់ខ្លាំងនៅពេលសម្រាលបានកូនមួយ បើទោះជានាងខំរកវិធីសាស្ត្របែបណា ក៍ឃើញថា មិនទាន់ស្រកគីឡូឡើយ។ យ៉ាងណានេះជាសេចក្តីសុខមួយដែលបានសាង ឡើងពីចំណងស្នេហ៍ រហូតបានទទួលកាដូស្នេហ៍។តារាចម្រៀងកូនមួយសួស វីសា បានបង្ហាញការព្រួយបារម្ភរឿងគីឡូរបស់នាងឡើងជ្រុលរហូតដល់ទៅ៥៥គ.ក្រ ទើបធ្វើឲ្យនាងប្រែទៅជាកាម៉ាប់ចង់ខូចរាងរៅអស់។ទោះជាយ៉ាងណាវីសា សន្យាថានាងត្រូវតែបញ្ចុះឲ្យបាន១០គីឡូតាមរយៈការហាត់ប្រាណ ព្រោះចង់បានគីឡូដើម៥០គ.ក្រ មកវិញ។វីសា ថ្លែងថាចំពោះមូលហេតុដែលនាងឡើងគីឡូហួសការចង់បានបែបនេះគឺដោយសារតែមួយរយៈមុននេះនាងបានបធ្វើចត្តាឡីស័ក្កជាបន្ដបន្ទាប់ តែនាងតាំងចិត្តថានឹងមិនឲ្យគីឡូកើននេះនៅជាមួយនាងបានយូឡើយ។
វីហ្សាកំពុងតែនៅរង់ចាំពេលវេលាល្អ សុខភាពធម្មតាឡើងវិញទាំងស្រុង នឹងបន្តឡើងច្រៀងសម្តែងម្តងទៀត ក្រោយពេលសម្ងំថែខ្លួន ព្រោះផ្ទុកកូវីដកន្លងទៅ។