អតីតតារាចម្រៀងវ័យក្មេងសាច់សរខ្ចីប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី ជាតារាស្រីមួយរូបដែលនិយមតែងខ្លួន និងលេងស្ទាយ៍ស៊ិចស៊ីឃ្យូតៗបែបកូរ៉េ។ យូរៗម្ដងគេឃើញនាងតុបតែងខ្លួន ក្នុងសម្លៀកបំពាក់ទម្រង់បែបបុរាណ ហើយត្រូវបានអ្នកគាំទ្រលាន់មាត់សរសើរពីសម្រស់ស្រស់ស្អាតនិងគួរឱ្យស្រឡាញ់មួយបែប។
ថ្មីៗនេះកញ្ញា យូរី បានគ្រងឈុតសម្លៀកបំពាក់បុរាណយ៉ាងស្រគត់ស្រគំមើលទៅគួរឱ្យស្រឡាញ់យ៉ាងខ្លាំងសាកសមជានារីខ្មែរ ជាមួយនឹងទម្រង់មុខបែបស៊ិចស៊ីមួយបែបជួយរំលេចសម្រស់របស់នាងឱ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។ ឈុតដែលនាងបានគ្រងត្រូវបានគេដឹងថាជាឈុតសម្លៀកបំពាក់របស់សម្អាងការមួយល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ដែលនាងត្រូវបានគេអញ្ជើញឱ្យថតម៉ូដសម្លៀកបំពាក់នារដូវកាលថ្មីនេះ។
ទស្សនិកជនមានការប្លែកភ្នែកយ៉ាងខ្លាំងពេលឃើញកញ្ញា យូរី គ្រងឈុតកូនក្រមុំប្រពៃណីខ្មែរហើយមានភាពស្រស់ស្អាតសាកសមជាមួយនឹងដងខ្លួនស្លីមស្រឡូនបែបនេះ។ ផ្ទុយពីការតុបតែងខ្លួនបែបស៊ិចស៊ីបន្តិចប៉ុន្តែនាងនៅតែមានភាពលេចធ្លោមិនធម្មតា ខណៈមតិភាគច្រើនបែជាសរសើរថានាងតែងខ្លួនបែបនេះកាន់តែស្រស់ស្អាតជាងពេលនាងតែងខ្លួនបែបយុវវ័យទៅទៀត។
ពាក់ព័ន្ធជាមួយនឹងការងារសិល្បៈក្រោយពីចាកចេញពីផលិតកម្មសាន់ដេមក គេនៅមិនទាន់ឃើញតារាចម្រៀងរូបនេះផ្ញើរខ្លួននៅក្នុងផលិតកម្មណាមួយនៅឡើយទេ ស្របពេលដែលនាងកំពុងតែរំពៃមើលថាតើ ផលិតកម្មមួយណាដែលសាកសមជាមួយនឹងកេរ្តិ៍ឈ្មោះនាង ហើយជួយឱ្យនាងបានសាងកេរ្តិ៍ឈ្មោះឱ្យកាន់តែល្បីល្បាញជាងនេះ។ យ៉ាងណាមិញអ្នកគាំទ្ររំពឹងថានាងនឹងរកទ្រនំបានជ្រកហើយបញ្ចេញបទចម្រៀងថ្មីៗនៅពេលឆាប់ៗខាងមុខនេះ។
ចង់ដឹងថាសម្រស់របស់នាងមានភាពទាក់ទាញកម្រិតណាសូមទស្សនារូបភាពខាងក្រោម :