បវរកញ្ញាចក្រវាឡ កម្ពុជា២០២០ រ៉េត សារីតា កំពុងសារទរបន្ថែមទៀត ចំពោះបងប្អូនខ្មែរនៅ អាមេរិក។ នាងបានដល់ពេលវេលា មកស្រុកកំណើតវិញ ដោយពេលនេះត្រូវពន្យាពេល។ សារីតាថានឹកស្រុកហើយ ពិតជាវិលមកវិញតាមការចង់បានពីអ្នកគាំទ្រ។

រហូតមកទល់ពេលនេះបវរកញ្ញាឯកកម្ពុជានាង រ៉េត សារីតា នៅមិនទាន់វិលមកកាន់ប្រទេសកម្ពុជានៅឡើយ ចាប់តាំងពីនាងបានបន្តការស្នាក់នៅអាមេរិកមួយរយះក្រោយការប្រកួតត្រូវបានបញ្ជប់។
ការមិនទាន់បានវិលត្រឡប់មកមាតុប្រទេសវិញពី​ រ៉េត សារីតា នាពេលនេះបានក្លាយជាចម្ងល់ និងការយល់ឃើញផ្សេងៗគ្នា ខណះពេលនាងក៏មានព័ត៌មានលេចលឺមកថា នាងបានជួបស្នេហ៍នៅទឹកដីអាមេរិកដែលជាមូលហេតុបង្អាក់ដំណើរមិនអាចអោយនាងវិលមកកម្ពុជាវិញតាមការកំណត់។
យ៉ាងណា ក្នុងពេលនេះ រ៉េត សារីតា បានចេញមកបញ្ជាកហើយ ពាក់ព័ន្ធកាលដែលខ្លួននៅមិនទាន់អាចវិលមកស្រុកខ្មែរវិញបាន។
រ៉េត សារីតា បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា មានបងប្អូនបានសួរនាងខ្ញុំជាច្រើនថាពេលណាត្រលប់មកប្រទេសកម្ពុជាវិញ។

នាងបញ្ជាក់ថា ចម្លើយគឺត្រូវត្រលប់ទៅវិញតាំងពីថ្ងៃទី22ខែមិថុនាម្ល៉េះ តែជើងហោះហើរបានលុបចោល។ ហើយ ថ្ងៃនេះជាលើកទី3ហើយដែលនាងខ្ញុំបានទទួលព័ត៍មានត្រូវបានលុបចោលម្តងទៀត។ នឹកស្រុកទេសណាស់។ បន្ទាប់ពីបំពេញភារកិច្ចប្រកួត Miss Universe 2020 – 2021 រួចជាស្ថាពរបវរកញ្ញាឯកកម្ពុជា រ៉េត សារីតា បានបន្តរស់នៅទឹកដីសហរដ្ឋអាមេរិករហូតដល់ចុងខែ មិថុនា ដើម្បីចូលរួមកម្មវិធីជួបជុំជាមួយបង ប្អូនសមាគមន៍ខ្មែរ នៅទីនោះ។
ក្រៅពីការជួបជុំខាងលើនេះ រ៉េត សារីតា ក៏បានឆ្លៀតឱកាសធ្វើដំណើរកំសាន្តទីរម្យនីយដ្ឋានមួយចំនួននៅក្នុងទឹកដីអាមេរិកផងដែរ។

មិនទទួលបានជោគជ័យនៅក្នុងការប្រកួត Miss Univers ក៏​ប៉ុន្តែ រ៉េត សារីតា អ្នកគាំទ្រកម្ពុជាជាច្រើនសុទ្ធតែរំភើប នឹងមានមោទភាចំពោះការខិតខំលះបង់ដ៏ធំធេង ជាពិសេសសមត្ថភាពឆ្លាសវៃ របស់នាងដែលធ្វើបានយ៉ាងល្អបំផុតសម្រាប់នាំកម្ពុជាអោយមានមុខមាត់បន្ថែមទៀតនៅឡើងលើឆាតអន្ដរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here