បន្ទាប់ពីទទួលជោគជ័យក្នុងអាជីវកម្មលក់ដីធ្លី និងបើកហ្គារាស់លក់ឡាន ពេលនេះ លោក k01 កាន់តែជោគជ័យក្នុងអាជីវកម្មអនឡាញ ដែលរួមមានផលិតផលទឹកអប់ ដោយទើបតែបើកសាខា៣កន្លែងនៅរាជធានីភ្នំពេញសោះ ពេលនេះ បានប្រកាសនូវដេប៉ូធំរបស់ខ្លួនថ្មីមួយទៀតហើយ កាលពីព្រឹកថ្ងៃទី 15 កក្កដា ២០២០ មុននេះ នៅខេត្តត្បូងឃ្មុំ នៅស្រុកមេមត់។ លោកនៅតែប្រកាសថា នឹងជួយអ្នកបរាជ័យក្នុងអាជីវកម្មទាំងឡាយ និងអ្នកបាត់បង់កាយសម្បទាធ្វើជាដៃគូសហការណ៍អោយជោគជ័យផងដែរ។
លោក និយាយថា អាជីវកម្មក្រុមហ៊ុនថ្មីដែលលោកបើកដំណើរការនេះ គឺមានឈ្មោះថា K01 រៀលអ៉ីស្ទែតឯ.ក ដោយរួមមានមុខជំនួញដីធ្លី លក់ឡាន និងអ្វីដែលសំខាន់បំផុតគឺជំនួញនាំចូលទឹកអប់ និងផលិតផលថែរក្សាសម្រស់តាំងពីចុងជើងដល់ចុងសក់ ដោយផលិតផលថ្មីនេះក៏នឹងបើកឱកាសឱ្យអ្នកដែលត្រូវការប្រាក់ចំណូលបន្ថែមគ្រប់រូបក្លាយជាអ្នកបង្ហោះលក់ផលិតផល ដោយមិនចាំបាច់ចំណាយដើមទុន ហើយលោកនិងក្រុមការងារក៏ផ្ដល់ផេកដែលមានប្រជាប្រិយស្រាប់ និងបង្រៀនពីរបៀបលក់ដើម្បីឱ្យទទួលបានជោគជ័យផងដែរ។ លោកអះអាងថា លោកពេញចិត្តជួយដល់អ្នកដែលបរាជ័យនៅក្នុងអាជីព ដោយលោកយល់ថាអ្នកទាំងនោះគឺជាបុគ្គលដែលមិនអាចខ្វះបានក្នុងការជ្រោមជ្រែងនោះផង។
ក្រុមហ៊ុនទីបួនដែលបានប្រកាសនៅខេត្តត្បូងឃ្មុំនោះ គឺជាផ្ដាច់មុខចែកចាយដោយ អ្នកស្រី ឃិន សុមន្ថា ដែលជាម្ចាស់ដេប៉ូ និងដើម្បីផ្ដល់ឱកាសអោយអ្នករស់នៅក្នុងតំបន់នោះ បានក្លាយជាដៃគូសហការ។ ពិធីសម្ពោធនោះ ក៏មានទទួលភ្ញៀវពេលល្ងាចជាង៤០តុ អមដោយវត្តមាន តារាកំប្លែងជាច្រើនរូបចូលរួមផងដែរ ដូចជា នាយតាក់ស៊ី អ្នកនាង ភីម នាយស្វិត និង នាយតឿ ជាដើម។