យោងតាមការបង្ហោះរបស់ តារាសម្ដែង លោក លី សុជន បានសរសេរថា បងប្រុសបង្កើតរបស់លោកបានទទួលមរណភាពហើយ កាលពីថ្ងៃទី៤ កក្កដា ឆ្នាំ២០២១។ យ៉ាងណាក៏ដោយលោកមិនបានបញ្ជាក់ថា ជាបងប្រុសបង្កើតទីប៉ុន្មាន ហើយបាត់បង់ជីវិតដោយសារអ្វីនៅឡើយទេ។ អ្នកគាំទ្របានត្រឹមតែបង្ហាញអារម្មណ៍ចូលរួមរំលែកទុក្ខប៉ុណ្ណោះ ក្រោយពេលដឹងថា លោកបានបាត់បងប្រុស ដែលនៅក្មេងមិនទាន់ជរានៅឡើយ នៅក្នុងអំឡុងពេលដែលការជួបជុំធ្វើបុណ្យ គឺមិនអាចធ្វើទៅបាននេះ។ លោក លី សុជន បានសរារបង្ហោះថា “បងប្រុសបង្កើតរបស់ខ្ញុំ លឿនពេកហើយបងអើយបងប្អូនមិនអាចទទួលយកបានទេ….និស្សយ័ជាបងប្អូនត្រូវបានបញ្ចប់ហើយបងអើយបង. …បងប្រុសជាទីគោរពនិងស្រលាញ់របស់ប្អូន…..ប្អូនស្លុតខ្លាំងណាស់….”។ អ្នកសិល្បៈមិនតិចទេ បានសរសេរសារលើកទឹកចិត្តអោយលោករឹងមាំ ស្របពេលដែលក្នុងប៉ុន្មានថ្ងៃនេះ លោកក៏ឧស្សាហ៍បង្ហោះសារកើតទុក្ខអោយគេដឹងជារឿយ៕