បើទោះជាប្រឹងប្រកែកថា នោះគ្រាន់តែដើម្បីការងារ និងរាប់អានគ្នាក្នុងនាមជាដៃគូចម្រៀង ក៏សកម្មភាពដដែលដែលបានស្ដែងឡើង បានបង្ហាញថា DJ Cake ដែលជាតារាចម្រៀងរ៉េប និង ហីបហប់ល្បីឈ្មោះ និង តារាចម្រៀងស្រស់សោភា គឺកញ្ញា វីតា ទំនងជាដៃគូស្នេហាច្រើនជាង។ អ្នកទាំងពីរត្រូវគេឃើញទៅណាមកណាតែជាមួយគ្នា បន្ទាប់ពីកាក់កបខ្លាំងជាមួយនឹងអាជីពដើរផ្សាយតាមភោជនីយដ្ឋាន មិនខុសពីចាប់ដៃត្រូវហុងស៊ុយក្នុងការកើបលុយនោះ។
លោក ឌីជេ ខេក បានបញ្ជាក់ដដែលជាដដែលថា រវាងលោក និង កញ្ញា វីតា គ្រាន់តែជាដៃគូការងារ និង ជាដៃគូចម្រៀង ដែលត្រៀមចេញបទរួមគ្នាប៉ុណ្ណោះ ដោយមិនមែនជាស្នេហានោះទេ ហើយបើទោះជាមើលទៅ គឺមិនខុសពីគូស្នេហ៌ តែលោក និងនាង មិនមានអ្វីលើសពីមិត្តភាព។ យ៉ាងណាមិញលោកនៅតែអះអាងថា ទៅថ្ងៃអនាគត អ្វីៗគឺមិនអាចប៉ាន់ស្មានដឹងនោះទេ។ លោកថាហេតុផលដែលអោយលោក និង កញ្ញា វីតា ក្លាយជាដៃគូគ្នា គឺដោយសារតែគ្រោងចេញបទចម្រៀងរួមគ្នា ស្របគ្នាដែលលោក និង នាងក៏សហការគ្នាផ្សព្វផ្សាយដល់សេវាកម្មរបស់ភោជនីយដ្ឋាន”R & S Caf’e and Lounge” ផង ទើបធ្វើអោយលោក និង នាង ត្រូវគេយល់ច្រលំថា គឺជាគូស្នេហ៍ ព្រោះក្រៅតែពីទៅណាមកណាជាមួយគ្នា គឺលោក និង នាង ក៏បណ្ដើរគ្នាជារឿយៗ ទៅភោជនីយដ្ឋានមួយនោះ ផង។ លោកថារវាងលោក និង វីតា គឺទោះជាមិនមែនជាគូស្នេហ៍ ក៏ពិបាកអោយគេមិនជឿថាមិនមែននោះដែរ ដោយសារតែការងារដើរថតតាមហាង តាមភោជនីយដ្ឋាន ឬ តាមហាងកាហ្វេជាដើម គឺធ្វើអោយលោក និង នាងនៅក្បែរគ្នាចង់24ម៉ោងក៏មាន។
ខាងក្រោមនេះ គឺជាឃ្លីប ដែលបង្ហាញថា ហេតុអ្វីបានជាលោក និង កញ្ញា វីតា ត្រូវបេះមិនដាច់ជាមួយគ្នា រហូតបណ្ដាលអោយគេយល់ច្រលំនោះ៖