ប្រិយមិត្តប្រហែលជា ដឹងខ្លះហើយថាកន្លងទៅ ខាត់ សុឃីម រកសុីខាតលើមុខរបរដីច្រើនណាស់ ហើយត្រូវប្រឹងរកដើម្បី ដោះបុលធនាគារ។ ទើបតែប៉ុន្មានខែ ចុងក្រោយនេះ នាងបង្កើតប្រេនម្ស៉ៅ មូឈុីហើយដំណើរការ រហូតចាប់ផ្តើមរីកទៅមុខ ។ ចុងក្រោយនេះ ទទួលដំណឹងថា តារាពហុជំនាញរូបនេះ កំពុងត្រៀមបើកហាងថ្មី ដើម្បីពង្រឹងមុខរបរទៀត។
ប៉ុន្ដែតារាពហុជំនាញអ្នកនាងសុឃីម មិនប្រាប់ថានាងជំពាក់លុយធនាគារនោះចំនួនប៉ុន្មាននោះទេ បើទោះជាមានការប្រម៉ាណ ថាទឹកលុយនោះមិនក្រោមកន្លះលានដុល្លារក្ដី។សុឃីម តែងតែបញ្ចេញសារថាដ៍រាបណាសងលុយធនាគារមិនទាន់រួច ត្រូវតែ រឹងមាំ ហើយមានពេលខ្លះនាងថាចង់ប្រើជីវិតបែបសាមញ្ញនៅពេលដោះបំណុលរួច។ដោយឡែកគម្រោងយកកូន ថែម១ទៀត នោះសុឃីម ត្រូវបានលុបចោលទៅហើយបន្ទាប់ពីនាងបានដឹកដៃលោក អ៊ិន សុបញ្ញា ហៅផាណូ រៀបការកាលពី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ដែលចំណងស្នេហ៍ជិត៩ឆ្នាំនេះពួកគេទទួលបានកូនប្រុសម្នាក់ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជាង៧ឆ្នាំ និងកូនប្រុស ឈ្មោះស្កាយ ដែលគេសង្ស័យថាជាកូនលោកចា រិទ្ធី ពេញវ័យកំលោះទៅហើយ។សុឃីម ធ្លាប់ថាការមានស្វាមីនិង កូន២ នាក់ នេះសម្រាប់ គ្រួសារនាងគ្រប់គ្រាន់ទៅហើយ៕
សុឃីម បានតុបតែងខ្លួនប្លែកជាងមុនផងដែរពេលជិតក្លាយទៅ ជាថៅកែស្រីហាងថ្មីនោះតែនាងមិននិយាយរឿង ជំពាក់ លុយ ធនាគារទៀតទេ ព្រោះតែមុននេះនាងថាក្រោយបង្ហាញបទពិសោធន៍រឿងចាញ់ល្បិចកលគេរហូតដល់ជំពាក់ ធនាគារ ទៀតនោះស្រាប់តែមានអ្នកខ្លះបានសើចចំអកនិងពេកជ្រាយឲ្យនាងទៅវិញបើទោះជាអ្នកនាងកាត់កេរ្ដិ៍កាត់ខ្មាសដើម្បីផ្ដល់មេរៀន ទាំងនោះក្នុងចេតនាកុំឲ្យមានអ្នកចាញ់បោគេបន្ទាប់ពីនាងក្ដី។