យោងតាមការបង្ហោះរបស់លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាប្រធានមូលនិធិ”ផ្ទះតារា” បានបង្ហោះថា លោក និង ម្ចាស់ជំនួយ គឺលោកជំទាវរីយ៉ា ត្រាណេ បានចុះទៅបុកគ្រឹះ និង ចាក់បេតង់សាងសង់ផ្ទះជូន តារាកំប្លែងកម្សត់ គឺកញ្ញា ប៉ែតសិបគីឡូ ហើយ ដោយមិនមែនគ្រាន់តែបង្ហោះហើយមិនធ្វើនោះទេ។ លោកបានបង្ហោះថា”មិនមែនគ្រាន់តែថា ឬ ប្រកាសយកមុខទេ កាលពីថ្ងៃទី៧ កក្កដា ក្នុងឆ្នាំ២០២១ ខ្ញុំបាទស្ថាបនិកគ្រួសារតារាកម្ពុជា ជាប្រធានមូលនិធិ”ផ្ទះតារា” និង លោកជំទាវ រីយ៉ា ត្រាណេ ដែលជាម្ចាស់ជំនួយផ្ដាច់មុខ និង សិល្បករមួយចំនួន បានចុះបុកគ្រឹះ និង ចាក់បេតុង ជានិមិត្តរូប ក្នុងគម្រោងសាងសង់ផ្ទះថ្មបេតុងមួយល្វែង ជូនដល់តារាសម្ដែង កញ្ញា ប៉ែតសិបគឺឡូ ដូចដែលមូលនិធិយើងបានប្រកាស។ ចាប់ពីថ្ងៃនេះតទៅ តារាសម្ដែង ប៉ែតសិបគីឡូ និងគ្រួសារដែលធ្លាប់តែរស់នៅក្នុងខ្ទម នឹងមានផ្ទះថ្មស្អាតរស់នៅហើយ។ អរគុណម្ចាស់ជំនួយធំ គឺបងស្រី Riya Raty”។ នៅក្នុងឱកាសនោះ លោកក៏បានអរគុណដល់ក្រុមហ៊ុនសាងសង់ផងដែរ ដែលបានយកចិត្តទុកដាក់ក្នុងការសាងសង់បើទោះជាស្ថានភាពផ្លូវចូលក្នុងការដឹកជញ្ជូនខ្សាច់ស៊ីម៉ង់ និង សម្ភារៈសំណង់ ចូលទៅផ្ទះកញ្ញា ប៉ែតសិបគីឡូ មានភាពតូចចង្អៀតខ្លាំងនោះ។