កាលពីព្រឹកថ្ងៃទី៧ កក្កដា ឆ្នាំ២០២១ លោក ម៉ោល ចាន់ណា និង លោកស្រី អេន សុខនី ដែលត្រូវបានគេស្គាល់ថា គឺជាម្ចាស់ក្រុមហ៊ុន ក្រុមហ៊ុន King Plus Real Estate Co., Ltd & CLK Real Estate Co., Ltd ដែលជាក្រុមហ៊ុនអចលនទ្រព្យធំមួយប្រចាំខេត្តកំពង់ចាម និង ត្បូងឃ្មុំ ព្រមទាំងសហការី បានយកមកប្រគល់ជូន សាលាខេត្តកំពង់ចាម។ នេះគឺជាសកម្មភាពសប្បុរសធម៌មួយថ្មី ដែលលោក និង ភរិយា ព្រមទាំងដៃគូសហការ បានធ្វើ បន្ទាប់ពីទើបតែជួយកសាងផ្លូវមួយខ្សែនៅខេត្តកំពង់ឆ្នាំង។

លោក ម៉ោល ចាន់ណា អគ្គនាយកក្រុមហ៊ុន បានថ្លែងបញ្ជាក់ថា ដោយសារតែស្ថានភាពអ្នកឆ្លងជម្ងឺកូវីត១៩ មានការកើនឡើងនៅខេត្តកំពង់ចាម ទើបលោក និង ក្រុមការងារ បានរួមគ្នារៀបចំជាអំណោយទាំងនេះ យកមកប្រគល់ជូន ដោយក្នុងនោះរួមមាន ថវិកា អង្ករ មី ត្រីខ ម៉ាស់ និង អាល់កុលជាដើម។ ជំនួយដែលយកមកប្រគល់នេះ បើគិតជាទឹកប្រាក់គឺមានចំនួនច្រើនគួរសមដែរ ប៉ុន្តែលោក នឹងបន្តធ្វើសប្បុរសធម៌បែបនេះទៀត ដើម្បីអោយសាលាខេត្តកាន់តែមានលទ្ធភាពជួយដល់ពលរដ្ឋ។ លោកថាកន្លងមកក្នុងនាមជាក្រុមហ៊ុនដែលជោគជ័យផ្នែកវិស័យអចលនទ្រព្យ គឺលោកបានធ្វើការបរិច្ចាគរាប់មិនអស់ ដោយក្នុងនោះសកម្មភាពផ្ដល់អំណោយជូនដល់ពលរដ្ឋក៏ច្រើនផងដែរ ប៉ុន្តែដោយសារតែអំឡុងពេលនេះ មានការប្រឈមខ្លាំង ទើបលោកបង្វែរពីការចុះចែកផ្ទាល់ ហើយយកមកប្រគល់ជូនសាលាខេត្ត និង អង្គភាពមួយចំនួនជាជំនួសវិញ។ ជំនួសមុខអោយក្រុមការងារ និង ដៃគូសហការ លោកថាជំនួយទាំងអស់សុទ្ធតែមានការរួមកម្លាំងគ្នាពីដៃគូ និង ក្រុមការងារទាំងអស់ទើបធ្វើអោយក្រុមហ៊ុនរបស់លោក មានលទ្ធភាពបរិច្ចាគជាហូរហែរ។ យ៉ាងណាមិញ លោកថា ស្ថានភាពអាជីវកម្មផ្នែកដីឡូតិ៍ និង គម្រោងលក់ផ្ទះវីឡា នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និង បាត់ដំបង គឺមិនមានការប៉ះពាល់នោះទេ ទើបលោក និង ក្រុមហ៊ុនមានលទ្ធភាពចូលរួមការងារសង្គមតូចធំ។ ជាមួយនឹងស្ថានការណ៍នៅតែជោគជ័យនេះ លោក និង ភរិយាក៏សម្រេចក្រុមហ៊ុនលក់ផលិតផលគ្រឿងសម្អាងមួយបន្ថែមទៀតផងដែរ ដើម្បីកាន់តែចំណូលជួយដល់ការងារសប្បុរសនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here