យោងតាមការប្រកាស បទចម្រៀង”អំពើល្អ” ដែលបានសម្ងំផលិតជា MV អស់ប្រមាណមួយខែ នឹងគ្រោងបង្ហោះជាផ្លូវការនៅយប់ថ្ងៃទី១៨ កក្កដា ក្នុងឆ្នាំ២០២០ នេះហើយ ខណៈដែលបទចម្រៀងនេះ គឺមានឈុតឆាកសាច់រឿងសំខាន់ៗចំនួន៩ និង មានតារាសម្ដែងសរុបរហូតដល់ជាង៥០ដួង។ បទចម្រៀងនេះ ក៏ជាការផលិតដោយក្រុមបច្ចេកទេសដែលមានស្ដង់ដាមួយ និងមានការជឿជាក់ថានឹងទទួលបាននូវការគាំទ្រ។

លោក ឆាយ វណ្ណៈ ម្ចាស់ផលិតកម្ម Amnard Media ដែលជាអ្នកផលិត MV បទនេះ បានបង្ហាញសុទិដ្ឋិនិយមថា នេះជាបទដែលក្រុមការងាររបស់លោកមានការសម្រិតសម្រាំង ដោយសារតែលោកក៏ចង់រួមចំណែកផលុតស្នាដៃមួយអោយគ្រួសារតារាកម្ពុជា ក៏ដូចជាដើម្បីបំផុសពីអំពើល្អ តាមការចង់បានរបស់ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាម្ចាស់បទចម្រៀងផ្ទាល់។ លោកថានៅក្នុងបទ”អំពើល្អ”នេះ មានសាច់រឿងនិយាយពីអំពើល្អចំនួន៩ធំៗ ដោយសាច់រឿងទាំង៩នោះ ក៏ជានិពន្ធឡើងដោយលោក ផាត់ តារារដ្ឋ ដែលជាអ្នកនិពន្ធបទ”អំពើល្អ”ផងដែរ តែមានការឆ្លង និងថែមថយ ដើម្បីឈានដល់ការឯកភាពពីក្រុមការងារផលិតរបស់លោក។


លោកនឹងបង្ហោះវីដេអូសាច់រឿងបទនេះទាំងស្រុង នៅយប់ថ្ងៃទី១៨ កក្កដា ឆ្នាំ២០២០ លើផេក”Merl Merl TV” ដែលជាផេកផ្លួវការរបស់ក្រុមហ៊ុន ដោយមានផេកធំ២គឺផេក”គ្រួសារតារាកម្ពុជា” និង ផេក”ផ្ទះតារា Home Stars” ផ្សព្វផ្សាយបន្ត។ លោកកាន់តែសប្បាយចិត្ត នៅពេលដែលTrailer របស់បទនេះ ទទួលបានការចាប់អារម្មណ៍ក្រោយការបង្ហោះឡើង ខណៈដែលឈុតឆាកជាមួយ ដែលខាងគ្រួសារតារាកម្ពុជា បានយកទៅឆ្លងក្នុងក្រុម ក៏ត្រូវបែកធ្លាយ ហើយមានអ្នកចែកចាយច្រើន តែក្នុងរយៈពេលប៉ុន្មានម៉ោង នៅតាមហ្វេសប៊ុក និង ផេកជាច្រើននោះ។ មួយបទនេះ លោកថា គឺស្នាដៃមួយជារួមរវាងគ្រួសារតារាកម្ពុជា និង ក្រុមហ៊ុនអាំណាតមេឌា ដោយមានសិល្បករជាង៥០រូប ស្ម័គ្រចិត្តចូលរួម។

LEAVE A REPLY

Please enter your comment!
Please enter your name here