មិនទុកចាំស្អែក អ្នកជំនួញដីធ្លីល្បីឈ្មោះ លោក ឧកញ៉ា យ៉ន សេងហាន ដែលជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះ បានបង្ហាញការរិះគន់ដោយមិនសំចៃមាត់ ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ការលើកឡើងរបស់ ហាក់បង្ហាញអោយឃើញពីសញ្ញាបទពិសោធន៍យ៉ាងខ្លាំង ដែលលោកបានជួបប្រទះដោយផ្ទាល់ ទុកជាសារដល់មនុស្សភាគច្រើន។

លោកឧកញ៉ា បានសរសេរ កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២១ ថា”👉សូមនិយាយពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្សុីបន្តិចទើសពេក ធ្លាប់លឺគេនិយាយតែឥលូវនេះបានជួបផ្ទាល់ខ្លួនឯងក្តៅៗ! 👉ខ្ញុំបាននាំអ្នកជំងឺឈឺក្បាលខ្លាំងទ្រាំមិនបានរហូតយំមកស្គេនផ្នែកក្បាល បន្ទាប់ពិនិត្យ វាស់កំដៅហើយ ក៏យកទៅស្គេន ពេទ្យនោះថាថ្លៃស្គេនអស់១០០ដុល្លារ ខ្ញុំថាសូមស្គេនសិនទៅ តិចទៀតលុយមកដល់ហើយ (ខ្ញុំឲ្យបុគ្គលិកខ្ញុំយកមក) ព្រោះខ្ញុំភ័យអ្នកជំងឺឈឺក្បាលខ្លាំងពេកកាបូបលុយក៏ភ្លេចយកមក ខោអាវក៏មិនបានផ្លាស់ ស្លៀកខោអាវកីឡាដេកយប់!
👎ដឹងពេទ្យនិយាយថាមិចទេ?
👉ចម្លើយខ្ញុំគិតថាបងប្អូនដឹង គឺចាំលុយមកដល់សិនទើបស្គេនបាន(លឺបែបនេះអារម្មណ៍ខ្ញុំ….ឱស្រុកខ្ញុំអើយ លុយសំខាន់ជាងអាយុជីវិតមនុស្សទៅទៀត)!
បន្តិចក្រោយមក បានបងពេទ្យឯកជនម្នាក់ដែលគាត់បាននាំពួកខ្ញុំទៅ គាត់ប្រុងចេញឱ្យខ្ញុំសិន ហើយគាត់សួរថាបាញ់តាមABAបានទេ ពេទ្យនោះឆ្លើយ បាន! ខ្ញុំលឺអ៊ីចឹងខ្ញុំក៏និយាយភ្លាមថាខ្ញុំមានABA ខ្ញុំក៏បាញ់ឲ្យភ្លាម!
👉ខ្ញុំចង់សួរថា នេះជាច្បាប់របស់មន្ទីរពេទ្យ ឬឃើញខ្ញុំស្លៀកពាក់ខោអាវ១កំប្លេរ១មុឺនរៀលបានជាមិនព្រមស្គេន?
👉ចុះបើអ្នកជំងឺអត់មានលុយ១០០ដុល្លារ តើអ្នកជំងឺត្រូវទៅណា ទៅផ្ទះឬទៅប៉ាឆា?
🙏សូមពេទ្យស្រុកខ្មែរមានបេះដូងស្រលាញ់ខ្មែរ សូមឱ្យគិតថាអ្នកជំងឺគឺជាសាច់ញាតិរបស់ខ្លួនផង😭😭”។ ក្រោយការបង្ហោះនេះ គេឃើញមានអ្នកបញ្ចេញមតិជាច្រើន និង ចាត់ទុលថាការបង្ហោះរបស់លោកគឺជាគំរូមួយ ដែលមិនឈរឱបដៃក្រោយជួបប្រទះនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here