តារាពហុជំនាញ ខាត់ សុឃីម បានធ្វើពិធីសូត្រមន្តឡើងហាងថ្មី ជាលក្ខណៈគ្រួសារក្រោយរៀបចំរួចរាល់។ អំណរថ្មីនេះធ្វើអោយអ្នកនាងខាត់ សុឃីម និងកូនស្វាមី ព្រមទាំងសាច់ញាតិទាំងមូលរំពឹងថា ទទួលបានការគាំទ្រជាបន្ថែមទៀតជាមួយ អតិថិជន។ អ្នកនាងជាមនុស្សមិនចុះចាញ់ ឧបសគ្គឡើយទើបកន្លងមកអ្នកនាងលំបាក សេដ្ឋកិច្ចក៍នៅតែរកដំណោះស្រាយរហូតដំណើរការបានវិញ។

អ្នកនាងសុឃីម បានឲ្យដឹងថាមុខរបរថ្មីនេះនាងនាំយកផលិតផលមកពីជប៉ុនដែលព្យាបាលមុខជាំ អាលាក់ស៊ី និងអាច៍រុយជាដើមដែលពេលនេះនាងមានផលិតផល៤មុខ តែនៅថ្ងៃអនាគតនាងនឹងយកមកគ្រប់ផលិតផលតែម្ដង។នាងថាការតំណើរការអាជីវកម្មថ្មីនេះចំណាយទុនអស់ប្រាក់ជាច្រើនគឺខុសពីនាងសាឡន ឬហាងសម្អាងការដែលនាងធ្លាប់បើក។តែយ៉ាងណាសុឃីម មិនប្រាប់ចំនួនទឹកប្រាក់ដែលដាក់ទុននោះទេដោយនាងគ្រាន់តែនិយាយដោយរីករាយថាជាមុខរបថ្មីមួយដែលនាងស្រលាញ់ហើយពេលនេះក្ដីស្រម៉ៃក្លាយទៅជាការពិត។តារាពូកែរកស៊ីរូបនេះថាអាជីវកម្មថ្មីរបស់នាងនេះមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលផងដែរ។

បើទោះជាកូវីដមិនទាន់ស្ងាត់ក្ដី ប៉ុន្ដែតារាពហុជំនាញអ្នកនាងខាត់ សុឃីម បានបើកតំណើរការហាងMochy Cosmetics តាមរយៈការធ្វើពិធីសូត្រមន្ដ និងពិធីលើករាសីកាលពីថ្ងៃទី១២ខែកក្កដា បន្ទាប់ពីនាងបានអាជ្ញាប័ណ្ឌ(license)តាំងពីពាក់កណ្ដាលខែកញ្ញាឆ្នាំ២០២០ ហើយបានដាក់លក់ផលិតផលថ្ងៃទី១៥ខែតុលាឆ្នាំ២០២០។

LEAVE A REPLY

Please enter your comment!
Please enter your name here