កាលពីពាក់កណ្ដាលអាធ្រាតុថ្ងៃទី១៨ កក្កដា ឆ្នាំ២០២១ អតីតម្ចាស់ផលិតកម្ម និងជាតារាចម្រៀងមួយ គឺ នាយក្ដី បាននាំប្រពន្ធ និង កូន ទៅតេសកូវីត១៩ទាំងយប់ ដោយសារតែកូនប្រុសមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ លោក និង ភរិយា គឺតារាសម្ដែង សុវណ្ណរ៉ាផា ភ័យស្លន់ស្លោមិនតិចនោះទេ ខណៈពេលដែលការនាំគ្នាទៅមន្ទីរពេទ្យ ក៏ជារឿងស្មុគស្មាញ។

លោក នាយក្ដី បានថ្លែងប្រាប់មូលហេតុដែលលោកទាំងប្ដីទាំងប្រពន្ធ និង កូន ត្រូវទៅតេស្ដកូវីត១៩ ទាំងយប់ គឺដោយសារតែកូនប្រុសរបស់លោកមានសភាពរាគឈាម ហើយដើម្បីអាចអោយក្រុមគ្រូពេទ្យជួយសង្គ្រោះបាន គឺត្រូវត្រូវអោយលោក និង ភរិយា រួមទាំងកូន ត្រូវធ្វើតេស្តកូវីត១៩ និង រង់ចាំលទ្ធផល ធ្វើអោយកូនរបស់លោក មានសភាពធ្វើទុក្ខកាន់តែធ្ងន់។ លោកថាកូនប្រុសទម្រាំតែបានបន្តោងស៊ីរ៉ូម ចាក់ថ្នាំ និងត្រូវបានសង្គ្រោះ គឺត្រូវចំណាយអស់ប្រាក់ជាច្រើន ដោយលោក និង ភរិយា គឺភ័យស្លន់ស្លោមិនតិចនោះទេ ទម្រាំកូនប្រុសត្រូវបានសង្គ្រោះ ហើយមានសុខភាពប្រសើរឡើងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here