សន្ទុះវីរុស កូវីដ១៩ កំពុងតែវាយលុកខ្លាំងណាស់មកលើ សង្គមកម្ពុជាយើង។ គ្រប់មន្ត្រីពាក់ព័ន្ឋទាំងអស់ បានយកចិត្តទុកដាក់ប្រយុទ្ឋប្រឆាំង និងមេរោគនេះ។ យ៉ាងណាវិញនៅក្នុងសង្គមតារា ឃើញថា មានអ្នកឆ្លងបញ្ហាខាងលើមិនតិចគ្នាឡើយ។ ចុងក្រោយនេះ អ្នកនាងសុឹម សូលិកា កំពុងផ្តើមបុកពោះក្រោយ មានក្រុមការងារម្នាក់ពិនិត្យឃើញមានវិជ្ជមានកូវីដ។

អ្នកនាង សុឹម សុីលិកា កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង​ ខ្លាចឆ្លងជំងឺកូវីដ១៩ពីកហរុមកាតងារម្នាក់​ ក្រោយបានធ្វើការងារនៅស្ទីឌីយោលថតរួមគ្នា។ អ្នកនាង សុឹម សូលិកា បានបង្ហោះតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា​ ខ្ញុំតែងតែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមបីការពារ បីកុំ តាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នាងថា ខ្ញុំពិតជាមិនចង់រុកច្រមុះបែបនេះទេ ខ្ញុំខ្លាចណាស់ ខ្លាចឆ្លងCOVID-19 ខ្លាចបន្តការចម្លងដល់គ្រួសាររបស់ខ្ញុំ ជាពិសេសម្ដាយវ័យចាស់នៅផ្ទះដែលមានជំងឺស្រាប់ផង ខ្ញុំរឹតតែមិនចង់ផ្ដល់បន្ទុកលំបាកបន្ថែមដល់ថ្នាក់ដឹកនាំប្រទេសនោះទេ ។នាងបញ្ជាក់ថា ខ្ញុំបានធ្វើការនៅក្នុងបន្ទប់ស្ទូឌីយោម៉ាសុីនត្រជាក់បិទជិតជាច្រើនម៉ោង អ្វីដែលសំខាន់ ហើយខ្ញុំបារម្មណ៍ខ្លាចបំផុតនោះគឺភ្ញៀវដែលមកចូលរួមទាំងអស់ត្រូវបានអ្នកផលិតកម្មវិធីមិនអោយពួកគេពាក់ម៉ាស់នោះទេ តើអ្នកណាអាចទទួលខុសត្រូវចំពោះរឿងនេះ ??? តើការដកដង្ហើមនៅក្នុងបន្ទប់ស្ទូឌីយោរយ:ពេលច្រើនម៉ោង ហើយមានមនុស្សច្រើនមកពីគ្រប់ទិសទីបែបនេះ ហេតុអីក៏អស់លោកអ្នកនៅតែបំពានហ៊ានតតាំងជាមួយមេរោគCOVID-19 បែបនេះ ??? ។
នាងបន្ថែមថា​ ខ្ញុំនិងក្រុមការងារមួយចំនួនភ័យខ្លាចណាស់ ពេលជួបមនុស្សដែលមិនពាក់ម៉ាស់ មកឈរនិយាយនៅក្បែរ តែគ្មានជម្រើសទេ ។

បើតាមអ្នកនាង សុឹម សូលិកា ជាការពិតណាស់មួយថ្ងៃកន្លង មនុស្សដែលបានរួមការងារនៅក្នុងបន្ទប់ស្ទូឌីយោនោះមានវិជ្ជមានកូវីដ-១៩ ហើយបានរកឃើញជាបន្តបន្ទាប់ បើសិនជាខ្ញុំបានដឹងមុនខ្ញុំប្រាកដជាមិនហ៊ានទៅធ្វើការទេ តែពួកយើងសុទ្ធតែមិនដឹងដូចគ្នា សូម្បីតែអ្នកដែលបានរកឃើញថាមានផ្ទុកមេរោគក៏គាត់ស្មានមិនដល់ថាគាត់មានឆ្លងមេរោគនោះឡើយ។ ដូច្នេះនាងខ្ញុំសូមជម្រាបដំណឹងនេះទៅដល់មិត្តសិល្បៈករទាំងអស់ដែលមកច្រៀងនៅក្នុងកម្មវិធីកាលពីថ្ងៃ ១៣/១៤ កក្ដដា ២០២១ កន្លងទៅ មេត្តាជ្រាបជាដំណឹងផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here