មានការភ្ញាក់ផ្អើលម្តងទៀតដែលគេស្រាប់តែឃើញ ស្រីអូនសម្រស់ធម្មជាតិ ដឹកដៃជាមួយរាជ និង និសាបំបែកទីផ្សារយ៉ាងពេញមុខ។ នេះជាអ្វីដែលគេស្មានមិនដល់ ហើយធ្វើអោយអ្នកតាមដានយល់ថា អាចប៉ះពាល់ការជ្រកោនផលិតកម្មដែរឬយ៉ាងណា។
ថ្មីៗនេះតារាចម្រៀងរបស់ហង្សមាស២ដួងទៀតដែលបានលេចមុខរកស៊ីជាមួយថៅកែរាម ក្នុងការលក់ផលិតផលនោះគឺសុគន្ធ និសា និងឆន សុវណ្ណារាជ ដែលធ្វើឲ្យមានការលើកឡើងថាអ្នកចម្រៀងទាំង២នេះក៍ជាគោលដៅរបស់រាម នាពេលខាងមុខផងដែរព្រោះការរកស៊ីធ្វើការជាមួយគ្នាយូៗទៅអាចមានមនោសញ្ចេតនាជាមួយគ្នាកាន់តែច្រើនហើយឈានទៅធ្វើការជាមួយគ្នាតែម្ដងដូចជាករណីលោកព្រាប សុវត្ថិ ចេញពីហង្សមាសទៅតាមថៅកែGalaxyជាដើម។
ថ្វីត្បិតតែមហាជនមួយចំនួនបានលើកឡើងថា សុគន្ធ និសា និង ឆន សុវណ្ណារាជ ជាមុខសញ្ញានៃការចង់បានរបស់ថៅកែរាម ក្ដីបានជាតារាទាំង២ទៅរកស៊ីជាមួយម្ចាស់ផលិតកម្មនេះក្ដី ប៉ុន្ដែអ្នកនាងខាត់ សុឃីម បានលើកឡើងកាលពីខែមុនថានេះជាសម័យកូវីដអីចឹងមិនអាចរងចាំតែការងារសិល្បៈ១មុខដូចមុនបានទៀតទេព្រោះកូវីដមិនដឹងពេលណាចប់ឡើយ ហេតុនេះត្រូវតែបង្កើតមុខរបរថ្មីហើយសុឃីម ក៍បានបើកសម្ពោធហាងរក្សារសម្រស់មួយកាលពីពេលថ្មីៗនេះដូចបំណងមែន។ចំពោះសុគន្ធ និសា វិញក្រោយជាពីកូវីដជាង៤ខែមកនេះនាងមានសុខភាពកាន់តែល្អប្រសើរនិងចេញច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយដូចមុនទៅហើយ ខណៈដែលនាងមានមុខរបរផ្ទាល់ខ្លួនហាងគុយទាវខ្ចប់ជាយូឆ្នាំមុនក្លាយទៅជាអ្នកលក់ផលិតផលជាមួយថៅកែរាម។ដោយឡែកលោកឆន សុវណ្ណារាជ វិញបានកាន់ទុក្ខជូនម្ដាយដែលលាចាកលោកអស់ជាង២ខែទើបតែពេលនេះចេញមកលក់ផលិតផលជាមួយថៅកែរាម យ៉ាងគូរឲ្យភ្ញាក់ផ្អើល។












