កញ្ញារ៉ូ លីន បានបង្ហាញសារមួយ ដែលហាក់បោះពាក្យទៅលើ អ្នកណាម្នាក់ដែលបានមើលមករូប កញ្ញាក្នុងន័យមិនរីករាយ។ រ៉ូ លីន បានសរសេរបង្ហោះយ៉ាងច្រើនពាក្យហើយ ប្រិយមិត្តដែលបានចូលរួមមើល សំណេររបស់នាងឃើញថា ហាក់មានការលើកទឹកចិត្តនាង កុំអោយខ្វល់ពីសំដីមនុស្សដ៍ទៃ ដែលមិនសប្បាយចិត្តឃើញយើងរឹងមាំ។

រ៉ូ លីន មួយរយៈចុងក្រោយឃើញថា នាងហាក់មមាញឹកនឹងការ បង្កើតឡើងនូវរូបភាពល្អៗ ដូចជាបុកគ្រឹះផ្ទះ សាងសង់ផ្ទះថ្មីៗ។បែបនេះហើយទើបធ្វើ អោយអ្នកដែលឃើញពីសកម្មភាពរបស់ តារានិយមតែងកាយជាមនុស្សស្រីរូបនេះ លើកសរសើរពីភាពរឹងបុឹងទោះជាមានរឿងអ្វីក៍ដោយ គឺនៅតែតស៊ូពុះពារ។ អ្នកណាប៉ែងជើងបៀតបៀនម្តេចម្តា នៅតែមិនខ្វល់ហើយ ខំតែធ្វើការបំពេញភារៈកិច្ច រកចំណូលចាប់ឱកាសដែល កំពុងហុចអោយពេលនេះ។

សំណេរដែលជួន ច័ន្ទកក្កដា ហៅរ៉ូលីន លើកសរសេរ បានបង្ហាញនូវភាពងឿងឆ្ងល់ហើយ ហ្វេនៗក៍ចង់ដឹងថា រ៉ូ លីនប៉ះទង្គិចផ្លូវអារម្មណ៍ ជាមួយបុគ្គលណា ។ រ៉ូ លីន រៀបរាប់ក្នុងបណ្តាញសង្គមនាងថា « ចូរកុំប្រៀបធៀបខ្ញុំជាមួយអ្នកដ៏ទៃ​ គេចង់ហោះដល់ណាក៏ខ្ញុំមិនខ្វល់​ ព្រោះខ្ញុំចាយលុយខ្ញុំ​គេចាយលុយគេ​ មនុស្សខ្ញុំចូលចិត្តធ្វេីអ្វីដែលខ្លួនចង់ធ្វេី​ ហេីយមិនធ្វេីអ្វីដែលខ្ញុំមិនចង់ធ្វេី​ រលកគង់បោកច្រាំង​ ថ្មរបាំងក៏មិនអាចបាំងភ្នំ​ »៕

LEAVE A REPLY

Please enter your comment!
Please enter your name here