អ្នកនាង មាស សុខសោភា បានធ្វើអោយគេភ្ញាក់ផ្អើលតែម្តងក្នុងពេល របររកសុីផ្នែកផលិតផលសម្រស់ស្រីអូន ហាក់មានការរីកដុះដាលខណៈចាប់ដៃជាមួយ ម្ចាស់ប្រេន ស្រីអូន។ ផ្ទុយទៅវិញ សោភា ហាក់មិនលាន់ឭបទចម្រៀងអោយផ្ទុះកាន់ឆ្នាំដូចមុន ក្នុងពេលបច្ចុប្បន្នងាកខ្លាំងក្នុងការពង្រឹង មុខរបរថ្មីដែល មានសន្ទុះជាលំដាប់។

គេមិនដឹងថា មាស សុខសោភា និងអ្នកនាងស្រីអូន មានយុទ្ឋសាស្ត្របែបណានោះទេ ដើម្បីបំបែកចម្រៀងអោយលេចធ្លោ។គ្រប់គ្នាដឹងហើយថា សោភាមានឱកាសធ្វើជាតួឯក អោយរៀមដែលអ្នកណាៗក៍សរសើរព្រោះរៀម សម្បូរថវិកាហើយងាយ ប្រើប្រាស់របស់ល្អៗសម្រាប់ចាត់ចែងការងារ។ យ៉ាងណាគេបែរជាមើលឃើញច្បាស់ថា ចម្រៀងដែលតារាសំឡេងរណ្តំនេះលើកឡើងច្រៀងហាក់នៅស្ទាបស្ទង់ មិនដល់ចំនុច។ ដូចនេះមានតែ ខំតម្រូវរិះរកចំនុច បែបណាល្អៗទៀត ដើម្បីទាញយកភាពលេចធ្លោបន្ថែមជាថ្មី។

តាំងពីចេញពីថោនរយៈពេលជាង១ឆ្នាំមកមាស សុខសោភា ដែលទៅច្រៀងនៅរាម  ជាង៥ខែទៅហើយនោះមិនទាន់មានបទចម្រៀងលើទីផ្សារប្រែប្រួលនោះទេគឺហាក់នៅទ្រឹង តែអ្វីដែលប្លែកតារាវ័យ៤០ឆ្នាំរូបនេះមានការផ្លាស់ប្ដូរកាស្លៀកពាក់និងស្បែកសខ្ចីជាងមុនខណៈដែលម៉ូដសក់វិញនាងបានប្ដូរម៉ូដគ្រប់ពេលតែម្ដងទើបធ្វើឲ្យនៅរដូវកូវីដនេះសោភា ដែលមិនសូវមានពេលវេលារវល់ច្រើនលើការច្រៀងសម្ដែងនោះមានពេលកាន់តែច្រើនក្នុងការថែរបំប៉នស្បែក។

មាស សុខសោភា ជាតារាចម្រៀងម្នាក់ដែលមានជីវភាពធូធារនៅរយៈពេលចុងក្រោយនេះដោយរស់នៅផ្ទះវីឡានិងជិះរថយន្ដទំនើបម៉ាកLand CruiserV8 ហើយចំណាយលុយបើកហាងកាហ្វេនៅក្រុងកំពង់សោម និងហាងសម្រស់នៅក្រុងតាខ្មៅអស់ជាច្រើនម៉ឺនដុល្លារ។អតីតតារាថោន រូបនេះគ្មានការបារម្ភរឿងស្នេហាប្រែប្រួលឡើយបើទោះជាពេលនេះនាងបានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរមកពីកាណាដាលោកគ្រូពេទ្យអ៊ឹត រ៉ាដា ១៤ឆ្នាំមិនទាន់បានរៀបការតាមប្រពៃណីខ្មែរក្ដីតែគូស្នេហ៍សោភា សម្របតាមនាងគ្រប់ពេលវេលាទាំងអស់។

LEAVE A REPLY

Please enter your comment!
Please enter your name here