មហាជនអ្នកគាំទ្រ ក៏ដូចជាមិត្តរួមអាជីពរបស់បវរកញ្ញារងទី២ Miss Wisdom Cambodia កញ្ញា ជិន នារីរ័ត្ន ស្ទើទប់ទឹកភ្នែកមិនបានដោយបានចូលរួមសម្ដែងការសោកស្ដាយ និងអាណិតបំផុត បន្ទាប់ពីបានដឹងថា កញ្ញាបានខិតខំប្រឹងហឹ្វកហាត់មិនហ៊ានសម្រាកទាំងគ្រួសារកំពុងជួបទុក្ខធំដោយមនុស្សជាទីស្រលាញ់របស់នាងទទួលមរណភាព ហើយធ្វើបុណ្យ ៧ថ្ងៃនៅឯផ្ទះ ។
បវរកញ្ញារងទី២ Miss Wisdom Cambodia កញ្ញា ជិន នារីរ័ត្ន បានបង្ហោះសារក្នុងបណ្តាញសង្គមថា គេគ្រប់គ្នាឈ្នះម្កុដឈ្នះពានគេសប្បាយរីករាយ ចំណែកនាង វិញបែរជាត្រូវខំញញឹម សម្រក់ទឹកភ្នែកក្នុងចិត្តព្រោះនាងបាត់បង់អ្នកមានគុណនៅមុនការប្រកួតរបស់នាងមកដល់ នាងព្យាយាមហាត់ទាំងជើងឈឺហើម ក៏ព្រោះតែចង់សម្រេចក្ដីស្រមៃ និងនាំភាពជោគជ័យជូនឪពុកតែចុងក្រោយនាងខ្លួនឯង គ្មានឳកាសសូម្បីតែចូលរួមបុណ្យ៧ថ្ងៃ ។ សារនេះពិជាបានអង្រួនចិត្តមហាជន ឱ្យស្រក់ទឹកភ្នែកស្ទើរមិនដឹងខ្លួនតាម ។
សូមជម្រាបថា កញ្ញា ជិន នារីរ័ត្ន ទទួលបានជាបវរកញ្ញារងទី២ Miss Wisdom Cambodia ដែលបានបញ្ចប់ និងប្រកាសជាផ្លូវការកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយក្នុងនោះ បវរកញ្ញាមកពីខេត្តបាត់ដំបង ហុក សារិតុលា ក្លាយជាតំណាងឲ្យកម្ពុជា ដើម្បីចូលរួមប្រកួតកម្មវិធី Miss Wisdom World នៅប្រទេសវៀតណាមក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here